សេចក្តីប្រកាសព័ត៌មាន ស្តីពី អំពីការបញ្ចប់កិច្ចសន្យា គំរោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល និងគំរោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត

សេចក្តីប្រកាសព័ត៌មាន ស្តីពី អំពីការបញ្ចប់កិច្ចសន្យា គំរោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល និងកំរោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត

ដោយយល់ឃើញថា ឆាយណា ហិរទាន ឡូរី ស្ទឹងឬស្សីជ្រុំ ហាយជ្រុំ-អេឡិកព្រឹក ប្រជេក (ខេមបូឌា) ខមកើន លីមីធីត (ហៅកាត់ ថា “ក្រុមហ៊ុនស្ទឹងឬស្សី”) មិនអាចទាក់ទងភាគីម្ខាងទៀត កិច្ចសន្យាខាងក្រោម តាមរយៈវិធីសាស្ត្រដែលមានស្រាប់ ឬសាធារណៈបាន ទេ។ សេចក្តីប្រកាសនេះ នឹងត្រូវផ្សព្វផ្សាយជាបន្តបន្ទាប់រយៈពេល៧ថ្ងៃ។ បន្ទាប់ពីផុតកំណត់ នៃរយៈពេល នៃការប្រកាសនេះ នឹងមិន មានការជូនដំណឹង ដែលពាក់ព័ន្ធបន្ថែមទៀត នឹងត្រូវបានផ្សព្វផ្សាយទេ។ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់ភាគី ម្ខាងទៀតនៃកិច្ចសន្យា ក្រុមហ៊ុន នឹងផ្តល់រយៈពេលការជំទាស់បន្ថែម រយៈពេល៧ថ្ងៃ ដោយចាប់ផ្តើម ពីថ្ងៃបន្ទាប់ពីការផុតកំណត់ នៃរ យៈពេលប្រកាស។ប្រសិនបើគ្មានការឆ្លើយតបប្រកប ដោយប្រសិទ្ធភាព ត្រូវបានទទួលពីភាគីម្ខាងទៀត កិច្ចសន្យាអំឡុងពេល នៃការ ជំទាស់ទេ កិច្ចសន្យាទាំង៤ ខាងក្រោម នឹងត្រូវចាត់ទុកថាត្រូវបានបញ្ចប់។ ព័ត៌មានលម្អិតនៃកិច្ចសន្យា មានដូចខាងក្រោម៖

១. កិច្ចសន្យាសេវាកម្ម បច្ចេកទេស សម្រាប់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមនៃគំរោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាលខេត្ត កោះកុង ប្រទេសកម្ពុជាកិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខា រវាងក្រុមហ៊ុន Russei និងក្រុមហ៊ុន SAWAC CONSULTANTS CAMBODIA LTD នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី១៨ខែមីនាឆ្នាំ២០១៥។

២. កិច្ចសន្យាសេវាកម្មពិគ្រោះ សម្រាប់ការវាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គម នៃគំរោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល កិច្ចសន្យា នេះ ត្រូវបានចុះហត្ថលេខា រវាងក្រុមហ៊ុន Russei និងក្រុមហ៊ុន YIN THIM នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី១០ខែមីនាឆ្នាំ ២០១៦។

៣. កិច្ចសន្យាប្រឹក្សា សម្រាប់គំរោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតកម្ពុជា កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខា រវាងក្រុមហ៊ុន Russel និង ក្រុមហ៊ុន BANSAL CONSULTING ENGINEERS នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅខែមករាឆ្នាំ២០១៨។

៤.កិច្ចសន្យាសេវាកម្ម ពិគ្រោះសម្រាប់ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម នៃគំរោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត ខេត្តកោះកុង កម្ពុជា កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខា រវាងក្រុមហ៊ុន Russei និងក្រុមហ៊ុន SAWAC CONSULTANTS CAMBODIA LTD នៅរាជ ធានីភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី១៨ខែមីនាខែមករាឆ្នាំ២០១៦។

៥. វិធីសាស្ត្រទំនាក់ទំនងប្រសិនបើភាគីម្ខាងទៀត នៃកិច្ចសន្យាខាងលើ មានការជំទាស់ចំពោះការបញ្ចប់កិច្ចសន្យា សូមទាក់ទងមក យើងខ្ញុំតាមទូរស័ព្ទ ឬលិខិត។

អ្នកទំនាក់ទំនង៖ លោក សេន

លេខទូរស័ព្ទ៖ +៨៦ ១៨២៨០២៨៨៥៤៧, ០១៨៥១៩០៣៥៦

អ៊ីមែល 1714884826@qq.com