ឯកឧត្តមបណ្ឌិត លី ធុជ ដឹកនាំកម្មវិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨១ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP)។

ឯកឧត្តមបណ្ឌិត លី ធុជ ដឹកនាំកម្មវិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨១ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP)។

ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងបាងកក  ឯកឧត្តមបណ្ឌិត លី ធុជ ដឹកនាំកម្មវិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨១ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP)។

សន្និបាតប្រចាំឆ្នាំលើកទី៨១ របស់ UN-ESCAP ប្រព្រឹត្តទៅក្រោមមូលបទ “កិច្ចសហប្រតិបត្តិការក្នុងតំបន់ សម្រាប់ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” និងមានការចូលរួមពីគណៈប្រតិភូនៃប្រទេសចំនួនជាង ៦០ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ព្រមទាំងតំណាងស្ថាប័នសំខាន់ៗរបស់អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងសង្គមស៊ីវិល។

កម្មវិធីបើកនៃសន្និបាតប្រចាំឆ្នាំនេះ ក៏មានការការអញ្ជើញជាកិត្តិយស ថ្លែងសុន្ទរកថាបើកដោយ លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ លោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គារសហប្រជាជាតិ និងជាប្រធាន UN-ESCAP លោកជំទាវ Amina J. Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ឯកឧត្តម Bob Rae ប្រធានទី៨០ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ និងឯកឧត្តម Philemon Yang ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩។

គូសបញ្ជាក់ដែរថា UN-ESCAP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៧ ដែលមានទីស្នាក់ការកណ្តាល នៅទីក្រុងបាងកក ប្រទេសថៃ ដោយមានគោលបំណងសម្រេចឱ្យបាននូវតំបន់អាស៊ីប៉ាស៊ីហ្វិកមួយដែលមានភាពធន់ ដោយឈរលើគោលការណ៍នៃភាពរុងរឿងរួមគ្នា ប្រកបដោយសមធម៌សង្គម និងចីរភាព ព្រមទាំងផ្តល់វេទិកាមួយសម្រាប់រដ្ឋជាសមាជិករបស់ខ្លួន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកម្មភាពរួម ស្របតាមរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលជួយប្រទេសនានាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចរួមគ្នា និងសមធម៌សង្គម។ លើសពីនេះ UN-ESCAP ជំរុញការចូលរួមរបស់ប្រទេសតូចៗ និងមិនសូវទទួលបានការយកចិត្តទុកដាក់ ប្រទេសមានការអភិវឌ្ឍតិចតួច និងប្រទេសដែលមិនមានដែនសមុទ្រ ។