ឯកត្តម សុខ ពុទ្ធិវុធ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល

ឯកត្តម សុខ ពុទ្ធិវុធ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល 

ឯកត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវជាឪពុកបង្កើតឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។

ឆ្លៀតក្នុងឱកាសនេះ ឯកត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍ បានសម្ដែងការសោកស្ដាយ និងរំលែកទុក្ខដ៏ក្រៀមក្រំ និងបាននាំយកសាររំលែកទុក្ខរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់គ្រួសារសពផងដែរ។

សូមបញ្ជាក់ថា ឯកឧត្តម សុខ សំអុល បានទទួលមរណភាពនៅថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៤៥នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ៕