ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តគិរីជលសាកោះរ៉ុង ខេត្តព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពអញ្ជើញពុទ្ធបរិស័ទជិតឆ្ងាយគ្រប់ទិសទីចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ស្ថិតនៅវត្តគិរីជលសាកោះរ៉ុង ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ

ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី និងក្រុមគ្រួសារ រួមជាមួយនឹងព្រះចៅអធិការ គ្រូសូត្រស្តាំ ឆ្វេង ព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត។

សំរាប់ថ្ងៃទីមួយ៖ ថៃ្ងព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដសំក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ

-ប្រគេនយាគូចំពោះព្រះសង្ឃ

-ពិធីបង្ហូតទង់ព្រះពុទ្ធសាសនានៅមុខព្រះវិហារ

-ពិធីស្រាក់ដុំនិមិត្តសីមានៅមហារោង(ទិសឥន្ទខីល)

-វេរភត្តប្រគេនចំពោះព្រះសង្ឃ

-ប្រារព្ធពិធីក្រុងពាលីនៅមហារោង(ទិសឥន្ទខីល)

-ពិធីដង្ហែដុំនិមិត្តសីមា និងគ្រឿងបរិក្ខាប្រទក្សិណ៣ជុំព្រះវិហារ

-នមស្ការព្រះរតនត្រ័យ សមាទានសីល វេររោងឧបោសថ និងដុំនិមិត្តសីមា

ប្រគេនចំពោះព្រះសង្ឃ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងប្រារព្ធពិធីពុទ្ធាភិសេកព្រះបដិមា និងគំនូរបុរាណក្នុងព្រះវិហារ

-សម្តែងធម្មវិសេសទេសនាដោយ៖សម្តេមព្រះវនរ័ត កិត្តិបណ្ឌិត មួង រាំ សម្តេច-ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការរង-ពុទ្ធិកសិក្សាជាតិ។