សុនខឈ្មោលបារាំង Bulldog រាប់រយក្បាលបានដើរនៅលើកំរាល ព្រំក្រហមក្នុងកម្មវិធីសម្បុរសធម៌មួយក្នុងទីក្រុងម៉ូស្គូ ដើម្បីស្វែងរកម្ចាស់ថ្មីថែទាំពួកវា

កម្មវិធីកម្រាលព្រំក្រហមត្រូវបានដាក់ឱ្យប្រើសម្រាប់សត្វសុនខបារាំង ដើម្បីជួយទ្រទ្រង់ពូជ bulldog បារាំងក្នុងកម្មវិធីសប្បុរសធម៌មួយក្នុងទីក្រុងមូស្គូ។ សុនខទាំងនោះត្រូវគេស្លៀកពាក់ឲ្យយ៉ាងចម្រុះពណ៌ សនុខ bulldog ឈ្មោលបានដើរចូលមកលើកម្រាលព្រំក្រហមក្នុងព្រឹត្តិការណ៍សម្បុរសធម៌ដែលរៀបចំឡើងដោយក្រុមអ្នកស្ម័គ្រចិត្តដែលអាចជួយឱ្យពួកត្រឡប់មករកផ្ទះថ្មី ឬ ផ្ទះរបស់ពួកវាវិញ ក្រោយពី វង្វេងផ្លូវបាត់នៅតាមដងផ្លូវនានា។ លោក Olga Setina ជាអ្នកគ្រប់គ្រងនៅមជ្ឈមណ្ឌលផ្តល់ជំនួយដល់សត្វសុនខប្រភេទ bulldogs បារាំងបាននិយាយថា “វាជាពូជដែលទាន់សម័យណាស់” វាពិតជា “គួរឱ្យស្រលាញ់” ដូចរូបភាពនៅលើបណ្តាញសង្គមប្រាកដមែន។ ប៉ុន្តែពួកវាជាសុនខប្រភេទដូចចចកខ្លះដោយមានធ្មេញស្រួចៗ និងមានបញ្ហាសុខភាពច្រើនដែរ។ ដោយឃើញបញ្ហាទាំងនោះហើយទើបមនុស្សបោះបង់ចោលពួកវា តាមដងផ្លូវយ៉ាងអាណាថា។ ក្រុមរការងាររបស់លោក Olga បានជួយសត្វសុនខ bulldogs ប្រហែលជា៧០០ក្បាល ដើម្បីស្វែងរកផ្ទះថ្មីឲ្យពួកវាជារៀងរាល់ឆ្នាំ និង ទទួលបានម្ចាស់ដែលស្រលាញ់ពួកវាពិតប្រាកដ។ សត្វសុនខជាច្រើនក្បាលដែលត្រូវគេមើលឃើញបានចូលរួមកម្មវិធីនេះ ខ្លះដើរ ខ្លះឈរនៅលកំរាលព្រំក្រហម ជាសត្វដែលមនុស្សបោះបង់ចោល មុនពេលមជ្ឈមណ្ឌលបានជួបនិងជួយពួកគេស្វែងរកម្ចាស់ថ្មីដែរ។ មន្ត្រីបាននិយាយថាប្រាក់ដែលប្រមូលបាននៅក្នុងព្រឹត្តិការណ៍សម្បុរសធម៌នេះ នឹងជួយទ្រទ្រង់មជ្ឈមណ្ឌលបន្តការងាររបស់ពួកគេទៀត ដើម្បីបន្តជួយសុនខទាំងនោះ៕
សម្រួលអត្ថបទ៖ សុផារិន្ទ