ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញប្រគល់ជូននូវឈុតសម្លៀកបំពាក់របាំប្រពៃណីចំនួន ៤០ឈុត ដល់អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា

ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញប្រគល់ជូននូវឈុតសម្លៀកបំពាក់របាំប្រពៃណីចំនួន ៤០ឈុត ដល់អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា

នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព  និងក្រុមជំនួយការ បានជួបសំណេះសំណាលជាមួយ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (ទទក) និងសហការី  អំពីកិច្ចសហការលើកិច្ចកសាង និងបណ្តុះបណ្តាល បណ្តាញយុវជនក្នុងវិស័យព័ត៌មាន ទៅតាមសមត្ថភាព និងជំនាញ។ បន្ទាប់ពីសំណេះសំណាលចប់ ឯកឧត្តម រដ្ឋលេខាធិការ លោកបានប្រគល់ជូននូវឈុតសម្លៀកបំពាក់របាំប្រពៃណីចំនួន ៤០ឈុត ដល់អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (ទទក) ដែលជាអំណោយទទួលបានពីសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព (សស.យស.) ដើម្បីយកទៅប្រើប្រាស់ទៅតាមកម្មវិធីស្របតាមតម្រូវការចាំបាច់​ ។ កិច្ចប្រគល់នេះបានធ្វើឡើង អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (ទទក) នៃទីស្តីការក្រសួងព័ត៌មាន។

រូបថត៖ អ៊ុក សំអឿន