រយៈពេលជាង៦០ថ្ងៃមកហើយដែលប្រជាជនប៉ាឡែស្ទីននៅតំបន់ Gaza បានរស់នៅដោយគ្មានអាហារ គ្មានឱសថ ដោយកងទ័ពអ៊ីស្រាអែលរំខាន 

អស់រយៈពេលជិត៦០ថ្ងៃមកហើយពលរដ្ឋប៉ាឡែស្ទីនរាប់រយនាក់បានរស់នៅដោយគ្មានអាហារ គ្មានប្រេងឥន្ធនៈ គ្មានថ្នាំពេទ្យ ឬរបស់របរផ្សេងទៀតដែលធ្លាប់បាននាំចូលទៅកាន់តំបន់ហ្គាហ្សាស្ទ្រីបឡើយ ដែលរបស់ទាំងអស់នោះត្រូវបានរារាំងដោយកងទ័ពអ៊ីស្រាអែល។ ក្រុមផ្តល់ជំនួយកំពុងអស់អាហារដើម្បីចែកចាយបន្តដល់ជនរងគ្រោះដែរ របស់របរលក់ដូរនៅតាមផ្សារស្ទើរតែទទេទៅហើយដែរ ហើយគ្រួសារប៉ាឡេស្ទីនខ្លះត្រូវបានគេទុកចោលឱ្យជួបនូវបញ្ហាលំបាកក្នុងការចិញ្ចឹមកូនរបស់ពួកគេដែរ។ ប្រជាជនប៉ាឡេស្ទីនប្រហែលជា២.៣លាននាក់នៅហ្គាហ្សាពេលនេះកំពុងរស់នៅដោយពឹងផ្អែកលើបន្លែកំប៉ុង អង្ករ ប៉ាស្តា និងសណ្តែកសេសសល់តិចតួចបំផុត ដោយខ្លះបានត្រឹមតែចែកចាយសាច់ស្រស់ ផលិតផលទឹកដោះគោ និងផ្លែឈើស្ទើតែគ្មានទៅហើយ ។ ចំណែកអាហារសម្រន់ដូចជានំបុ័ង និងស៊ុតសត្វគឺខ្វះខាតខ្លាំងណាស់ ហើយបន្លែឬរបស់របរផ្សេងទៀតដែលនៅសេសសល់នៅលើទីផ្សារក៏កាន់តែឡើងថ្លៃខ្លាំងដែរ មិនអាចផ្គត់ផ្គង់បានសម្រាប់មនុស្សភាគច្រើនឡើយ។ ក្នុងចំណោមតង់សម្រាប់ជនភៀសខ្លួនដែលនៅក្បែរតំបន់ Khan Younis វិញក្មេងៗត្រូវបានឪពុកម្តាយបញ្ជូនមកកាន់ផ្ទះបាយចល័ត Rafah Charity Kitchen ដោយពួកគេកាន់ឆ្នាំងទទេម្នាក់មួយ ដើម្បីសុំអាហារតាមដែលអាចធ្វើបាន។ មានកម្មករខ្លះបានលើកចេញនូវគ្រាប់សណ្តែកឆ្អិនមួយចំណែកចេញពីផ្ទះបាយសប្បុរសធម៌ ដែលរៀបចំអាហារក្តៅៗរាប់រយរាប់ពាន់មុខក្នុងមួយថ្ងៃៗដែរ ដើម្បីជាជម្រើសតែមួយគត់សម្រាប់យកទៅលក់នៅលើទីផ្សារ និង ចែកចាយបន្ត។ កម្មវិធីផ្តល់អាហារផ្សេងទៀតត្រូវបានបិទតាំងពីដើមខែមីនាមក។ ផ្ទះបាយសម្បុរសធម៌ក៏កំពុងប្រឈមមុខនឹងការបិទផងដែរ។ មន្រ្តី WFP បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានចែកចាយអាហារចុងក្រោយទៅកាន់ផ្ទះបាយចំនួន៤៧ ដែលវាជាការគាំទ្រដល់ជនរងគ្រោះ និងជាកន្លែងធំបំផុតនៅហ្គាហ្សា ដែលខ្លួនបាននិយាយថានឹងអស់អាហារដើម្បីសម្រួលស្ថានភាពក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដែរ។ លោក Hani Abu Qasim ដែលស្ថិតនៅឯ Rafah Charity Kitchen បាននិយាយថា បុគ្គលិករបស់លោកធ្លាប់ផ្តល់ជាសាច់ស្រស់ និងមាន់ ប៉ុន្តែឥឡូវនេះពួកគេអាចផ្តល់ត្រឹមតែសណ្តែកបាយ ប៉ាស្តាធម្មតា ឬអង្ករប៉ុណ្ណោះ។ ពួកគេបានកាត់បន្ថយផ្នែកជាច្រើនដើម្បីពង្រីកភាគហ៊ុនរបស់ពួកគេដែរ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ