ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB  អញ្ជើញចូលរួមសំណេះសំណាល ជាមួយគ្រូបំប៉នសិស្សថ្នាក់ទី១២ និងសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ខេត្តកណ្ដាល÷នៅថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល ទទួលបន្ទុកការងារយុវជន បានអញ្ជើញចូលរួមក្នុងពិធីសំណេះ សំណាល ជាមួយគ្រូបំប៉នសិស្សថ្នាក់ទី១២ និងសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤។

កម្មវិធីនេះមានការចូលរួមពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាល ស្រុកខ្សាច់ លោក លោកស្រី តំណាងរដ្ឋបាលស្រុកខ្សាច់កណ្តាល តំណាងការិយាល័យ អប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុក ខ្សាច់កណ្តាល និងតំណាងអាជ្ញាធរមូលដ្ឋានផងដែរ។

ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន-ROTA ខ្សាច់កណ្តាលយើង មានវាសនាល្អណាស់ ដោយសារទី១ មានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាពិសេស ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ណាស់ដូចជាកសាងវិទ្យាល័យយើងឲ្យបានធំទូលាយនិងមានផាសុខភាព។

លើសពីនេះឯកឧត្តមបណ្ឌិតបានថ្លែងអំអរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀនដល់ថ្នាក់បំប៉នទី១២ កន្លងមក ចំពោះប្អូនៗសិស្សានុសិស្ស ដើម្បីឲ្យប្រលងជាប់និទ្ទេសល្អ បានច្រើនជាពិសេស និទ្ទេស A  និងសូមក្មួយៗ បន្តខិតខំរៀនបន្ថែមទៀត ដើម្បីឆាប់ចេះចងចាំបានល្អ ត្រូវពង្រឹងគ្រប់ចំណេះវិជ្ជាឡើងវិញ។

វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន-ROTA  ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រា ស់ជាផ្លូវការកាលពីឆ្នាំ២០១១ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ឯកឧត្តម Essa Al Mannai នាយកអង្គការ ROTA និងឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអង្គការមូលនិធិ មុនីឋាបនា៕