កម្មករ-កម្មការិនីរោងចក្រក្រុមហ៊ុន វេនធូរ៉ា៖ រីករាយក្នុងការចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនរបស់រាជរដ្ឋាភិបាល
(ភ្នំពេញ)៖ កម្មករ កម្មការិនីរោងចក្រក្រុមហ៊ុន វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក សប្បាយរីករាយដែលបានចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដើម្បីការអភិវឌ្ឍជាតិ។
កម្មការិនី ផន ផល្លា បានលើកឡើងថា “ខ្ញុំមិនមែនជាអ្នកមានលុយកាក់អ្វីនោះទេ តែមានអារម្មណ៍ថាសប្បាយរីករាយ នៅពេលបានចូលជួយជាតិបន្តិចបន្តួច បើមិនបានច្រើន បានតិចតួចក៏សប្បាយចិត្ត”។
ជាមួយគ្នានោះកម្មការិនី កឺ ផល្លី និងកម្មការិនី ជួង សុផៃ បានសម្តែងនូវភាពសប្បាយរីករាយដែលបានចូលរួមចំណែកក្នុងការចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
ក្នុងនោះ កម្មការិនី ផន ផល្លា បានអំពាវនាវឱ្យកម្មករទាំងអស់ចូលរួមក្នុងមូលនិធិនេះ ទោះជាការចូលរួមនោះតិចក្តីឬច្រើនក្តី៕