កីឡាករប្រណាំងម៉ូតូ GP ឈឹម ពិសិដ្ឋ ទទួលបានសិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការប្រកួតអន្តរជាតិនៅម៉ាឡេស៊ី
កីឡាករប្រណាំងម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បានចូលរួមប្រកួតជម្រុះក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី បានឡើងប្រកួតក្នុងកម្រិតខ្ពស់ជាងពីការចុះឈ្មោះដំបូង គឺត្រូវប្រកួតក្នុង Class Supper Sport 600cc វិញ។
កីឡាករ ឈឹម ពិសិដ្ឋ បានបញ្ជាក់ពីទីលានប្រកួតនៃប្រទេសម៉ាឡេស៊ីមកថា ខ្លួនបានចូលរួមប្រកួត Supper Sport Riki ដែលជាកម្រិតទាបជាង សម្រាប់អ្នកចូលរួប្រកួតដំបូង ប៉ុន្តែលទ្ធផលការប្រកួតបានធ្វើឱ្យយុវជនកម្ពជារួបនេះបានចូលរួមប្រកួតជាមួយកីឡាករអន្តរជាតិកម្រិតខ្ពស់ Class Supper Sport 600cc វិញ ដោយការធ្វើបានយ៉ាងល្អនេះបង្ហាញពីការចូលរួមប្រកួតលើកដំបូងរបស់ ឈឹម ពិសិដ្ឋ បែរជាទទួលបានសិទ្ធផលល្អគួរឱ្យកត់សម្គាល់។
កីឡាករកម្ពុជា ឈឹម ពិសិដ្ឋ បន្ថែមថា ក្នុងការប្រណាំងកម្រិតខ្ពស់ Supper Sport Riki នោះទេ ដោយគេកំណត់ចាប់ពីថិរវេលា ២នាទី និង២៩វិនាទីឡើងទៅ ហើយកីឡាករណាធ្វើបានក្រោមថិរវេលានេះ ត្រូវប្រកួតក្នុង Class Supper Sport 600cc វិញ។
យុវជន ឈឹម ពិសិដ្ឋ លើកឡើងថា ៖«នេះជាការប្រណាំងលើកដំបូងរបស់ខ្ញុំ នៅលើទីលានអន្តរជាតិ Sepang Circurt ស្តង់ដាម៉ូតូ GP ដែលប្រជុំដោយកីឡាករខ្លាំងៗ និងល្បីៗមកពីបណ្តាប្រទេសនានាក្នុងតំបន់។ អ្នកជំនាញម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បន្ថែមថា ខ្លួនបានចាប់យកអាជីពប្រណាំងម៉ូតូស្ព័រ តាំងពីឆ្នាំ២០១៩មក ហើយធ្លាប់ចូលរួមប្រណាំងក្នុងស្រុក និងទីលាន Mira International ប្រទេសថៃ ៤លើក ជាមួយកីឡាករខ្លាំងៗ។
គួរបញ្ជាក់ថា អ្នកប្រណាំងវ័យក្មេងមកពីក្លឹបប្រណាំងមេគង្គរូបនេះបន្ថែមថា ការចូលរួមប្រណាំងនេះមិនរំពឹងបានល្អទេ ដោយសារខ្វះថវិកា និងមិនមានម៉ូតូខ្លួនឯង ដោយសារបញ្ហាច្បាប់ និងលក្ខខណ្ឌផ្សេងៗ ដែលយើងមិនអាចរៀបចំទាន់ពេលវេលា។ សូមបញ្ជាក់ថា ការប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី កីឡាករ ឈឹម ពិសិដ្ឋ ត្រូវប្រណាំងវិញ្ញាសា ម៉ូតូស្ព័រ 600cc Super Roki (ចុះឈ្មោះដំបូង) ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤៕