ការប្រឡងប្រជែងគ្រូបង្រៀននៅមត្តេយ្យសិក្សា (វិញ្ញាសាសរសេរលើកទី២) ជ្រើសរើសបេក្ខជន ២០០នាក់ បានចាប់ផ្តើម
បេក្ខជនចំនួន ៦៣២នាក់ ដែលជាប់ក្នុងដំណាក់កាលទី១ ត្រូវចូលរួមប្រឡងប្រជែងក្លាយជាគ្រូបង្រៀនមត្តេយ្យសិក្សា (វិញ្ញាសាសរសេលើកទី២) លើប្រធានវិញ្ញាសា ចំនួន២ គឺ វិញ្ញាសាគណិតវិទ្យា និង វិញ្ញាសាអក្សរសាស្ត្រខ្មែរ។ គួរបញ្ជាក់ថា រាល់ដំណើរការរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែង បានប្រព្រឹត្តទៅដោយសម្ងាត់ មានសុក្រឹត្យភាព មានតម្លាភាព និងស្ថិតក្រោមការតាមដានជាប់គ្រប់ដំណាក់កាល ពីអង្គភាពប្រឆាំងអំពើពុករលួយ។ វិញ្ញាសាប្រឡងប្រជែងតែងតែត្រូវបានអញ្ជើញកាត់វិញ្ញាសា ដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ។