រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សម្រេចជួសជុល និងអ៊ុតកៅស៊ូACថ្មីឡើងវិញប្រវែងជាង៨០០ម៉ែត្រ លើកំណាត់ផ្លូវលេខ១៦៤ ទទឹង៨ម៉ែត្រ និងតំបន់ជុំវិញផ្សារអូរប្ញស្សី ទទឹង១៨ម៉ែត្រ  (សម្រេចបាន១០០% )

ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះអនុវត្តន៍គម្រោងយុទ្ធនាការជួសជុល និងអ៊ុតកៅស៊ូACថ្មី លើកំណាត់លេខ១៦៤ទទឹង៨ម៉ែត្រ និងតំបន់ជំុវិញផ្សារអូរប្ញស្សី ទទឹង១៨ម៉ែត្រ មានកំរាស់៥សង់ទីម៉ែត្រ ជារួម ក្នុងខណ្ឌ៧មករា សង្តាត់អូរប្ញស្សី១ និងសង្កាត់អូរប្ញស្សី២ ជាយុទ្ធសាស្ត្រទំនាក់ទំនងលំហូចរាចរណ៌  និងលើកកំម្ពស់សោភ័ន្ធភាព សណ្តាប់ធ្នាប់ការធ្វើចរាចរណ៌ប្រជាពលរដ្ឋដែលឆ្លងកាត់តាមបណ្តាល ៖

១.មហាវិថី ព្រះមុនីវង្ស

២. មហាវិថី ហ្សាលដឺហ្គោល(២១៧)

៣. មហាវិថី សាធារណរដ្ឋឆេក(១៦៩)

៤. ផ្លូវលេខ១៦១

៥. ផ្លូវលេខ១៣៩

៦. ផ្លូវលេខ១៥២ 

៧. វិថី ឧកញ៉ា នូកន

៨. តំបន់រង្វង់មូលនាងគង្ហីង  ដែលចាប់ពីកែងផ្លូវលេខ១៦៩ រហូតដល់កែង តំបន់ស្តុបផ្សារអូរប្ញស្សី របស់រដ្ឋបាលរាជធានីភ្នំពេញ ។ ក្រុមការងារអ៊ុតកៅស៊ូ ACថ្មី ដែលទទួលអនុវត្តន៌គម្រោងមានទទឹង៨ម៉ែត្រ និង១៨ម៉ែត្រជាមធ្យម បណ្តាយជាង៨០០ម៉ែត្រ កម្រាស់កៅស៊ូ៥សង់ទីម៉ែត្រថ្មី ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងលើកកំម្ពស់សោភ័ណធភាព  រាជធានីភ្នំពេញយើង។

រដ្ឋបាលរាជធានីភ្នំពេញ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុនជំនាញ សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដង ផ្លូវ តីរៈវិថី មហាវិថីធំៗនានាខាងលើ មកដល់តំបន់មានការដ្ឋានកំពុងដំណើរការ សូមបន្តមេត្តាយោគយល់ ដល់ក្រុមការងារនៅពេលបិទផ្លូវទាំងនោះមួយផ្នែកៗ ដែលបង្កការលំបាកក្នុងការធ្វើចរាចរណ៌ ។ ម្យ៉ាងដើម្បីផ្តល់ភាពងាយស្រួលក្នុងរង្វង់ការដ្ឋានបានដំណើការបានលឿន ដូចនេះក្រុមការងារសូមមេត្តាយោគយល់អោយបានច្រើន ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕