អភិបាលខេត្តបន្ទាយមានជ័យ មកទទួលស្វាគមន៍ ក្បួនរថយន្តក្នុងព្រឹត្តិការណ៍ Gumball 3000 ក្នុងឱកាសខួបលើកទី២៥ឆ្នាំ ដែលជាព្រឹត្តិការណ៍លំដាប់ពិភពលោក និងលើកដំបូងបំផុតនៅកម្ពុជា
អភិបាលខេត្តបន្ទាយមានជ័យ មកទទួលស្វាគមន៍ ក្បួនរថយន្តក្នុងព្រឹត្តិការណ៍ Gumball 3000 ក្នុងឱកាសខួបលើកទី២៥ឆ្នាំ ដែលជាព្រឹត្តិការណ៍លំដាប់ពិភពលោក និងលើកដំបូងបំផុតនៅកម្ពុជា
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមកទទួលស្វាគមន៍ ក្បួនរថយន្តក្នុងព្រឹត្តិការណ៍ Gumball 3000 ក្នុងឱកាសខួបលើកទី២៥ឆ្នាំ ដែលជាព្រឹត្តិការណ៍លំដាប់ពិភពលោក និងលើកដំបូងបំផុតនៅព្រះរាជាណាចក្រកម្ពុជា។
ព្រឹត្តិការណ៍ដ៍អស្ចារ្យនេះក៍បានធ្វើដំណើរឆ្លងកាត់ខេត្តបន្ទាយមានជ័យ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតចូលទៅប្រទេសថៃ។
ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី ពិតជាមានមោទភាពក្រៃលែងបានរៀបចំទទួលស្វាគមន៍ប្រតិភូ Gumball 3000ដែលព្រឹត្តិការណ៍បានបង្ហាញពិភពលោកបានឃើញពីភាពរីកចម្រើន និងសន្តិភាពនៅកម្ពុជា ពិសេលើកស្ទួយវិស័យទេសចរណ៍កម្ពុជាផងដែរ។
ឯកឧត្តម អ៊ុំ រាត្រីសូមថ្លែងអំណរគុណដល់កងកម្លាំងអាជ្ញាធរដែនដីសិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលបាន ចូលរួមការពារនិងអបអរសាទរស្វាគមន៍ យ៉ាងច្រើនកុះករ។