សមាគមនារីកម្ពុជាខេត្ដមណ្ឌលគិរី និងសហព័ន្ធនារីវៀតណាមខេត្តដាក់ឡាក់បានបើកកិច្ចប្រជុំសម្រាប់ឆ្នាំ ២០២២-២០២៧

សមាគមនារីកម្ពុជាខេត្ដមណ្ឌលគិរី និងសហព័ន្ធនារីវៀតណាមខេត្តដាក់ឡាក់បានបើកកិច្ចប្រជុំសម្រាប់ឆ្នាំ ២០២២-២០២៧ 

វៀតណាម÷នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ហេង លីដែន ប្រធានកិត្តិយសមាគមនារីកម្ពុជា អមដំណើរដោយលោកស្រី ម៉ាលី សុខនី ប្រធានសមាគមនារីកម្ពុជាខេត្តមណ្ឌលគិរី បានដឹកនាំប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព ចូលរួមកិច្ចប្រជុំ «ពាក់កណ្តាលអាណត្តិស្ដីពីការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីសន្តិភាពនិងការអភិវឌ្ឍដំណាក់កាល ២០២២ – ២០២៧» រវាងសមាគមនារីកម្ពុជាខេត្ដមណ្ឌលគិរី និង សហព័ន្ធនារីវៀតណាមខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្រោមវត្តមានលោកស្រី តូ ធីតឹម ប្រធានសហព័ន្ធ និង សមាជិក សមាជិកា សហព័ន្ធនារីវៀតណាមខេត្តដាក់ឡាក់ ៕