នៅថ្ងៃដាក់បិណ្ឌវេណទី៣ ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម បានបន្តហក់ ឡើងថែម ទៀតដល់កម្ពស់ជាង១៣ម៉ែត្រ ខណៈព្រែកចំនួន៣២/៤១ បានទទួលរបបទឹកទន្លេមេគង្គ

***នៅថ្ងៃដាក់បិណ្ឌវេណទី៣ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមខេត្តកំពង់ចាមនៅថ្ងៃនេះបានសម្រុកឡើងថែមទៀតបណ្តាលឲ្យផ្លូវមួយដល់កម្ពស់១៣.២០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើង០,២៤ម៉ែត្រ។ដោយឡែក កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ ២០២៣ទឹកទន្លេមាន កម្ពស់១៣,០០ម៉ែត្រ។

***  ដោយយឡែកខណៈស្ថានភាពទឹកទន្លេកំពុងបានសម្រុកឡើងនេះព្រែកគិតត្រឹម ថ្ងៃទី២០ ខែកញ្ញាឆ្នាំ២០២៤ ទឹកទន្លេមេគង្គចូលព្រែកបានចំនួន:៣២/៤១ក្នុងនោះរួមមាន

   1-ស្រុកស្ទឹងត្រង់:5/5ព្រែក

   2-ស្រុកកំពង់សៀម:6/11ព្រែក

   3-ស្រុកកងមាស:9/13ព្រែក

   4-ស្រុកកោះសូទិន:5/5ព្រែក

   5-ស្រុកស្រីសន្ធរ:7/7ព្រែក

(កើនបានចំនួន 5ព្រែក)

***ជាមួយគ្នានេះដែរលោក អ៊ុម វិបុល បានបញ្ជាក់ទៀតថាសម្រាប់ស្ថាន ភាពអាកាស ធាតុមានភ្លៀងផ្គររន្ទះកម្រិតតិចទៅច្រើនក្នុងបរិមាណជាមធ្យមពី៣០%ទៅ៤០% និងមាន ខ្យល់ខ្លាំងបក់ក្នុងល្បឿនពី ១២ទៅ១៤ម៉ែត្រក្នុង១វិនាទី។

ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។