ក្រុមហ៊ុន ទឹកពិសារ ហាយ ឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន ៥០០កេស ជូនក្រសួងព័ត៌មាន ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ក្នុងស្មារតីសាមគ្គីភាព រួបរួមជាតិ និងវឌ្ឍនភាពជាតិ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអ្នកសម្របសម្រួលដំណើរទស្សនកិច្ចទិសឦសាន ដោយឥតគិតថ្លៃទៅកាន់តំបន់បណ្តោយព្រំដែនក្នុង “ខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី-រតនគិរី- និងខេត្តស្ទឹងត្រែង “ បានទទួលជួប និងទទួលអំណោយទឹកសុទ្ធចំនួន ៥០០កេស ពី លោក លាង វិនឡុង អគ្គនាយរងក្រុមហ៊ុនទឹកពិសា ហាយ ធិច ទុកសម្រាប់ចែកជូនដល់អ្នកចូលរួមដំណើរទស្សនកិច្ចទិសឦសានដែលរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។
ពិធីប្រគល់ និងទទួលទឹកបរិសុទ្ធនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។
លោក លាង វិនឡុង បានគូសបញ្ជាក់ថា ក្នុងនាមក្រុមហ៊ុនទឹកពិសា ហាយ ធិច មានជំនឿជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា, គាំទ្រកិច្ចសហប្រត្តិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ហើយរយៈដំណើរទស្សនៈដំណើរទស្សនកិច្ចទិសឦសាន ក្រុមហ៊ុនទឹកពិសា ហាយ ឧបត្ថម្ភទឹកបរិសុទ្ធ ចំនួន ៥០០កេស ជូនក្រសួងព័ត៌មាន
ស្របទៅតាមអនុសាសន៏ដ៏ថ្លៃថ្លា របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ខមន្ត្រីនៃប្រទេសកម្ពុជា ” រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយ”។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ទឹកពិសា ហាយ ដែលបានចូលរួមគាំទ្រដំណើរតស្សនកិច្ចនៅទិសឦសាននេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កម្មវិធីដំណើរកម្សាន្តទៅកាន់ទិសឦសាន ដោយឥតគិតថ្លៃ” ដោយដំណើរកំសាន្តនេះ មិនតម្រូវឲ្យមានការបង់ប្រាក់អ្វីនោះទេ។ រាល់ការចំណាយលើការធ្វើដំណើរ អាហារ ភេសជ្ជៈ និងការស្នាក់នៅ គឺនឹងផ្តល់ជូនដោយឥតគិតថ្លៃ។ រាល់ការចំណាយទាំងអស់ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចនេះ គឺឧបត្ថម្ភដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងការចូលរួមចំណែកឧបត្ថម្ភពីសប្បុរសជន ដោយមិនប៉ះពាល់ដល់កញ្ចប់ថវិការដ្ឋ ឬកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះទេ៕