ឯកឧត្តម ជា សុមេធី អញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរទិវាជនមានពិការភាពគ-ថ្លង់កម្ពុជាលេីកទី១២ និងអន្តរជាតិលេីកទី៦៧ ឆ្នាំ២០២៤

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជេីញជាអធិបតីភាពក្នុងពីធីអបអរសាទរទិវាជនមានពិការភាពគ-ថ្លង់កម្ពុជា លេីកទី១២ និងអន្តរជាតិលេីកទី៦៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ប្រេីប្រាស់ភាសាសញ្ញានៅក្នុងសង្គមដេីម្បីជនមានពិការភាពគ-ថ្លង់ទទួលបានសិទ្ធិ” ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គការដៃគូ និងបងប្អូនជាជនមានពិការភាពជាច្រេីនរូប នៅទីស្តីការក្រសួង ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។