ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី អញ្ជើញបើកវេទិកាសាធារណ: ដើម្បីទទួលសំណូមពរ យកមកដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ

ឯកឧត្តម សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី និងឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកចិត្របុរី នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណ: ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិវេណអនុវិទ្យាល័យគោលាប់ ភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ដើម្បីចុះជួបជាមួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈម ក្តីទុក្ខកង្វល់ផ្សេងៗដែលបងប្អូនប្រជាពលរដ្ឋត្រូវបានស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយ ស្របតាមគោលការណ៍រាជរដ្ឋាភិបាល។ ក្នុងវេទិកា  បានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល លោក លោកស្រីអភិបាល អភិបាលរងស្រុក លោកស្រីនាយិការងរដ្ឋបាលសាលាខេត្ត លោក លោកស្រីអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធ៣ប្រភេទ ក្រុមប្រឹក្សាឃុំគោលាប់ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ សរុប២៥៤នាក់(ស្រី១០២នាក់)។ ទទួលបានសំណូមពរ សរុប ០៨ករណី បានដោះស្រាយ ០៤ករណី កំពុងដោះស្រាយ ០២ករណី មិនទាន់ដោះស្រាយ ០២ករណី។

រូបភាពពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី