ឯកឧត្តម ជាប ដាវុធ សំណេះសំណាល ជាមួយបេក្ខជនត្រូវប្រឡងបញ្ញាបត្រទុតិយភូមិ ៤១០នាក់ ក្នុងស្រុកល្វាឯម

ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រនិងជាប្រធានចលនាយុវជនក្រុងអរិក្សត្រនិងស្រុកល្វាឯមជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល  បានលើកឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ៤១០នាក់ជាបេក្ខជនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិស្ថិតក្នុងក្រុងស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី ២៧ខែ កញ្ញាឆ្នាំ ២០២៤ នេះថា ជុំវិញវិស័យអប់រំ រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីបង្កើតអភវិឌ្ឍន៍ធនធានមនុស្សប្រកប ដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

ឯកឧត្តមជាបដាវុធ បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមាន ការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្មរីកចម្រើន។ ស្ថិតក្នុងស្មារតីនេះ ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយ នូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ជាពិសេសដើម្បីជីវភាពនៃការរស់នៅរបស់ខ្លួន។ ដូច្នេះសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ សម្រាប់ខ្នងឫស្សី កុំធ្លាក់ចុះក្នុងអបាយមុខ និងចៀសវាងពីគ្រឿងញៀន ដែលបង្ករអស្ថេរភាពក្នុងគ្រួសារនិងសង្គម ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើម ពោលគឺត្រូវធ្វើជាឫស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិនវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់ទៅអនាគត។

ឯកឧត្តម ជាប ដាវុធ បានបញ្ជាក់ថាឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែល សម្តេចអគ្គមហា-សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រទេសជាតិ និង ប្រជាជន តាមរយៈ នយោបាយឈ្នះ-ឈ្នះ ដែលមានរយៈពេល ២៦ ឆ្នាំ កន្លងទៅ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា- ចក្រកម្ពុជា, ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម, ពោរពេញដោយសមត្ថភាព, ចំណេះដឹង និង ថាមពល, បាន និង កំពុងបន្តខិតខំ បំពេញបេសកកម្មបម្រើជាតិ និង ប្រជាជន ដោយមិនខ្លាចការនឿយហត់ និង ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនា របស់ប្រទេសជាតិ និង ប្រជាជន ។ ជាក់ស្តែង, ក្នុងរយៈពេលមិនដល់ ជាង១ឆ្នាំ នៃការចូលកាន់តំណែងជា នាយករដ្ឋមន្រ្តី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកអស់កម្លាំងកាយ-ចិត្ត និង ប្រាជ្ញា-ស្មារតី ក្នុងការបំពេញតួនាទី និង ភារកិច្ច យ៉ាងសកម្មបំផុត, ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស, សំដៅបន្តដឹកនាំប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿងខ្លាំងក្លា តទៅមុខទៀត ។ឯកឧត្តមជាបដាវុធបាន គូសរំលេចនូវស្នាដៃ និង សមិទ្ធផលការងារធំៗមួយចំនួន របស់ សម្តេចធិបតី នាយក- រដ្ឋមន្រ្តី ដោយសង្ខេប ដូចខាងក្រោម៖

ក-ការដាក់ចេញនូវគោលនយោបាយ និង យន្តការការងារ ព្រមទាំង ការជំរុញកិច្ចការអាទិភាពសំខាន់ៗ

ទី១-ការដាក់ចេញ នូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, ដោយកំណត់យក អាទិភាពគន្លឹះ ចំនួន ៥ គឺ៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា, ជាពិសេស គឺ បច្ចេកវិទ្យាឌីជីថល» ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤ និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ក៏ដូចជាឆ្លើយតបនឹងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាព សេដ្ឋកិច្ច ដែលជាគ្រឹះ និង ជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ នូវ របៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់អនុវត្ត កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ ។នៅក្នុងឱកាសនោះឯកឧត្តមជាបដាវុធបានយកនៅថវិការបស់អគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នចែកជូនដល់សិស្សចំនួន 410 នាក់ក្នុងកាសំរួលការស្នាក់នៅពេលប្រលងក្នុងម្នាក់ 10 ម៉ឺនរៀលលោកគ្រូអ្នកគ្រូចូលរួម ក្នុងម្នាក់ 10 ម៉ឺនរៀលនិងថវិការ១០លាន៥សែនរៀលឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូដែលបានបង្រៀនបំប៉នសិស្សត្រៀមប្រលង១០ សប្ដាហ៍ផងដែរ។