ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អញ្ជើញជាអធិបតីអបអរសាទរការហោះហើរសាកល្បងយន្តហោះខ្នាតតូច (Flight Inspection) នៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង

កោះកុង: នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព និងអបអរសាទរការហោះហើរសាកល្បង(Flight Inspection) របស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងក្រុមហ៊ុន Tianjin Union Development Group(UDG) និងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់។

ការហោះហើរសាកល្បង(Flight Inspection)នេះ ដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស និងឧបករណ៍ចាំបាច់មួយចំនួនដែលបានបំពាក់រួច ដំណើរការប្រកបដោយសុវត្ថិភាព ក្នុងការត្រៀមលក្ខណៈសម្រាប់ការហោះហើរក្នុងស្រុក ប្រភេទយន្តហោះខ្នាតតូច នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ៕