ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ រួមនឹងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង អញ្ជើញរៀបចំពិធីកាន់បិណ្ឌវេនទី១៣ ដោយនាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃគង់នៅក្នុងទីអារាម វត្តវិមានតេជះ ហៅវត្តស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយស សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន បានអញ្ជើញរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី១៣ ដោយបាននាំយកនូវចង្ហាន់ ទេយ្យទាន និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃនៅក្នុងវត្តវិមានតេជះ ហៅវត្តស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ៕