ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ និងចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ

កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម គន់ រត្ន័មុនី អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អភិបាលស្រុកត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពទឹកទន្លេមេគង្គក្នុងភូមិសាស្រ្តស្រុកត្បូងឃ្មុំនៃខេត្តត្បូងឃ្មុំ ដែលបានហក់ឡើងជាបន្តបន្ទាប់ ធ្វើឱ្យទឹកទន្លេហូរចូលគ្រប់ច្រកល្ហក ជាពិសេសទឹកជន់លេចតំបន់ទំនាប ស្ថានភាពនេះបណ្តាលឱ្យកើតមាន ឧបទ្ទវហេតុមួយចំនួន ខូចខាតផ្ទះសម្តែង ផលដំណាំ ស្ថិតនៅភូមិទួលខ្សាច់ ភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

យោងតាម លោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ បានរាយការណ៍ជូន ឯកឧត្ដមទេសរដ្ឋមន្ដ្រីជ្រាបថា ពលរដ្ឋដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពមានចំនួន ១,១៨១គ្រួសារ ស្មើរនឹង ៤,០២៥នាក់ និងសត្វពាហនៈចំនួន ១៧៤៦ក្បាល មកស្នាក់នៅលើទីទួលសុវត្ថិភាពចំនួន ១១ទីតាំងក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ ។

ក្នុងឱកាសក្នុងឱកាសចុះពិនិត្យនិងសួរសុខទុក្ខពលរដ្ឋ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននបាននាំយកការសួរសុខទុក្ខផ្តាំផ្ញើពីសំណាក់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តឱ្យបងប្អូនបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរតាមទូក ពិសេសកូនក្មេង សត្វចិញ្ចឹម ប្រព័ន្ធភ្លើងអគ្គិសនី ជៀសវាងមានគ្រោះថ្នាក់ ដោយយថាហេតុកើតឡើងណាមួយផងដែរ។