ក្រសួងធម្មការ និងសាសនា នាំយកអង្ករ ជិត ៥ តោន ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនព្រះសង្ឃក្នុងខេត្តក្រចេះ ដែលមានភាពខ្វះខាតអត្តខាត់ចំនួន ១៦ វត្ត
ឯកឧត្តម ហ៊ឹម និមល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បាននាំយកអង្ករ ចំនួន ៤ តោន ៨០០ គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគេនព្រះសង្ឃក្នុងខេត្តក្រចេះ ដែលមានភាពខ្វះខាតអត្តខាត់ ចំនួន ១៦ វត្ត ដោយក្នុង១វត្ត ទទួលបានអង្ករ ១២ បេ នាថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៤ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហ៊ឹម និមល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានគូសបញ្ជាក់ថា ៖ ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅ ។ ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្តពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរដល់ ទីវត្តអារាមដែលនៅជនបទខ្សត់ពុទ្ធបរិស័ទ ។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្តពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលតែងតែគិតគូរពីសុខទុក្ខ ទុក្ខលំបាក ការខ្វះខាត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសប្រជាជនងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុលអ្វីឡើយ ពោលទីណាមានទុក្ខ ទីនោះមានប្រមុខរាជរដ្ឋាភិបាលកម្ពុជាជាអ្នកដោះស្រាយ ។
ទន្ទឹមនោះ ឯកឧត្តមបានលើកឡើងអំពីអភិក្រម របស់ក្រសួងធម្មការនិងសាសនា វត្តស ៣ គឺ-វត្តស្អាត -វត្តស្វាង និង-វត្តស្ងប់ និងបានសំណូមពរឱ្យព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ៖ -សូមមានការសាមគ្គីភាព មានការប្រណិបត្តិធម៌ វិន័យឱ្យបានល្អប្រសើរ ដើម្បីបំពេញសទ្ធាជ្រះថ្លា បន្តជួយអប់រំមន្ត្រីសង្ឃក្នុងវត្តនីមួយៗ ដែល ពុទ្ធបរិស័ទចាត់ទុកថាជាស្រែបុណ្យ-ក្រោយពីចប់ទឹកជំនន់នេះ គ្រប់វត្តអារាម ត្រូវយកចិត្តទុកដាក់តាមដានមើលស្ថានភាពទឹកជំនន់ ដែលមិនទាន់ផុតនៅឡើយទេ ហើយសហការជាមួយអាជ្ញាធរដែលដីគ្រប់លំដាប់ថ្នាក់ ជាពិសេសមន្ទីរធម្មការនិងសាសនា-ត្រូវផ្តល់ពុទ្ធឱវាទដល់ពុទ្ធបរិស័ទ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ហូបស្អាត រស់ នៅស្អាតជាប្រចាំ-ក្រោយទឹកស្រក ត្រូវយកចិត្តទុកដាក់បង្ករបង្កើនផលតាមស្ថានភាពជាក់ស្តែងតាមមូលដ្ឋាននីមួយៗ ៕