អភិបាល រាជធានីភ្នំពេញ ដឹកនាំគណៈប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ ចូលរួម”សន្និសីទអន្តរជាតិ ស្ដីពីការរៀបចំទីក្រុងប្រេីប្រាស់ភាសាបារាំង ” ថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៤

អភិបាល រាជធានីភ្នំពេញ ដឹកនាំគណៈប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ   ចូលរួម”សន្និសីទអន្តរជាតិស្ដីពីការរៀបចំទីក្រុងប្រេីប្រាស់ភាសាបារាំង ” ថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៤

ក្រុងប៉ារីស៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគម អន្តរជាតិអភិបាលក្រុងប្រេីប្រាស់ ភាសាបារាំង AIMF អញ្ជេីញចូលរួម”សន្និសីទអន្តរជាតិស្ដីពីការរៀបចំទីក្រុងប្រេីប្រាស់ភាសាបារាំង ” ថ្ងៃទី២-៣ ខែតុលា ឆ្នាំ២០២៤ នៅសាលមហោស្រព កុងកដ (théâtre de la Concorde)។ 

បើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និងជានាយកទីចាត់ការរដ្ឋបាលសាលារាជធានីភ្នំពេញ ពីទីក្រុងប៉ារីស នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤នេះថា៖ ក្នុងសន្និសីទអន្តរជាតិ ស្តីពីការរៀបចំទីក្រុង ប្រេីប្រាស់ភាសាបារាំង AIMF កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ គណះប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជេីញចូលរួមធ្វេីបទបង្ហាញ និងចែករំលែកបទពិសោធន៍ ជាមួយទីក្រុងនានា ដែលជាសមាជិកនៃសមាគមអន្តរជាតិអភិបាលក្រុងប្រេីប្រាស់ភាសាបារាំង AIMF លេីប្រធានបទ”តេីធ្វេីដូចម្ដេចដេីម្បីពង្រឹងការអនុវត្តការរៀបចំទីក្រុង និងការរស់នៅក្នុងទីក្រុងដោយសុខដុមរមនីយកម្ម”។

លោកស្រីអ្នកនាំពាក្យបានបញ្ជាក់ថា នៅថ្ងៃដដែលនេះតបតាម ការអញ្ជើញរបស់ លោកជំទាវ អាន អ៊ីដាល់ហ្គោ Ann HIDALGO កាលពីរសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៤នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណ:អភិបាល រាជធានីភ្នំពេញ និងសហការីបានអញ្ជើញ ទស្សនាការរៀបចំផ្លូវ រថភ្លើង Tramway នៅស្ថានីយ Porte de Clichy ដែលសាលាក្រុងប៉ារីស បានធ្វើ ឡេីងសម្រាប់ទទួលគណះប្រតិភូកីឡាអូឡាំពិកនាពេលថ្មីៗ នេះ ។ ក្នុងពេលនោះដែរ ឯកឧត្ដម អភិបាល រាជធានីនិង សហការី បានឡេីងជិះរថភ្លើង Tramway នេះសាកល្បង ពីស្ថានីយ Porte de Clichy ទៅដល់ស្ថានីយ ចុងបញ្ចប់ Porte Dauphine អមដោយ ការពន្យល់ អំពីលក្ខណះ បច្ចេកទេសនិងតម្រូវការនៃគម្រោងផ្លូវ 

រថភ្លើងនេះ ពីអ្នកជំនាញការបារាំងផងដែរ៕