រដ្ឋបាលរាជធានីភ្នំពេញ បេីកកិច្ចប្រជុំពង្រឹងវិធានការការពារ និង រក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងដំណើរការប្រឡង មធ្យមសិក្សាទុតិយភូមិ «បាក់ឌុប »នៅរាជធានី ភ្នំពេញ ។
នារសៀលថ្ងៃទី ០៤ខែ តុលា ឆ្នាំ ២០២៤ រដ្ឋបាលរាជធានី ភ្នំពេញបានបើកកិច្ចប្រជុំ ដេីម្បី ពង្រឹងវិធានការការពារ និង រក្សាសន្តិសុខ សណ្តាប់ធ្នាប់ នៃការប្រឡង មធ្យមសិក្សាទុតិយភូមិ «បាក់ឌុប »នៅតាមមណ្ឌល ប្រឡងក្នុងរាជធានី ភ្នំពេញ ។ កិច្ចប្រជុំនោះក្រោយអធិបតីភាពឯកឧត្ដម កេីត ឆែ អភិបាលរាជធានីភ្នំពេញ ស្តីទីតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡា ឯកឧត្ដមឃាង សេង អនុប្រធានអង្គភាព ប្រឆាំង អំពើពុករលួយ ន៨ងអភិបាលនិងអភិបាលរងខណ្ឌទាំងអស់ព្រមទាំងមន្ត្រី រួមជាមួយសមត្ថកិច្ច ក្រោមឱវាទរដ្ឋបាល រាជធានីភ្នំពេញ ។
ក្នុងឱកាសឯកឧត្តម កេីត ឆែ អភិបាល រាជធានីភ្នំពេញស្តីទី បានលេីកឡេីងថា ការប្រឡងនេះ គឺជាពានរង្វាន់ សម្រាប់ រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត រក្សាពានរង្វាន់ ដែលប្រជាពលរដ្ឋ សាទរក្នុងការកែទម្រង់ វិស័យអប់រំនេះឱ្យបាន ។ ឯកឧត្ដមកើត ឆែ អះអាថា៖សម្ដេចធិបតីហ៊ុន ម៉ាណែត យកចិត្តទុកដាក់ពង្រឹងការអប់រំតាំងពីបឋមសិក្សាឱ្យខ្លាំងជាគោលនយោបាយរាជរដ្ឋភិបាលអណត្តិទី៧ដោយលោកបានចំណាយពេលវេលាដ៏មានតម្លៃបំផុតធ្វើដំណើរតាមរថយន្តចុះតាមបណ្ដាខេត្តនានាដើម្បីដឹងសុខទុក្ខនិងពីតម្រូវការរបស់ប្រជាពលរដ្ឋបើប្រទេសយើងមានមនុស្សពូកែច្រើនធ្វើឱ្យប្រទេសមានការរីកចម្រើនយើងហ្នឹងដើរដល់គោលដៅ។
ឯកឧត្តម បន្តទៀតថា មន្ត្រី ពាក់ព័ន្ធ ត្រូវ មាន មុខ នៅតាម មណ្ឌល ប្រលង នៅថ្ងៃ ទី ៨តុលា នេះសូម ឱ្យ នគរបាល ចរាចរណ៍ ផ្លូវ គោក ដកដៃចេញ ពីវិធានការត្រួតពិនិត្យ ការផាកពិន័យ ទៅជាការជួយសម្រួលនិងដោះស្រាយ ចរាចរ ណ៌ដោយ ប្រើប្រាស់ កម្លាំង អន្តរាគមន៍ របស់ អាជ្ញាធរ ដេីម្បី ជួយ សម្របសម្រួល នៅពេល កកស្ទះ តាម ដងផ្លូវ ដេីម្បី ឧ្យបេក្ខជន ទៅប្រឡងឧ្យបានទាន់ពេលវេលា។ ឯកឧត្ដមបញ្ជាក់ទៀតថាដោយ ឡែក រថយន្ត ក្រុង នៅរក្សាខ្សែរត់ និង ពេល វេលា ដដែល ។ ឯកឧត្ដម កេីត ឆែ បាន បញ្ជាក់ច្បាស់ ថា ចំពោះ ការផ្ញេីរកង់ម៉ូតូ នៅតាម មណ្ឌល ប្រឡង មិនឱ្យបង់ប្រាក់ទេ ព្រោះ រដ្ឋបាល រាជធានីភ្នំពេញ បានចេញប្រាក់ជំនួសហេីយ។
លោកហែម ស៊ីណារ៉េត ប្រធាន មន្ទីរ អប់រំ យុវជន និង កីឡា រាជធានី ភ្នំពេញ បាន ឱ្យ ដឹង ថា នៅរាជធានី ភ្នំពេញ មាន មណ្ឌល សំណេរ ចំនួន ៣២មណ្ឌល ស្មេី នឹង១០៣៧បន្ទប់ មាន បេក្ខជន មានចំនួន ២៥៧៣៩នាក់ និង មណ្ឌល កំណែ ចំនួន ១០មណ្ឌល ។ លោកប្រធានមន្ទីរក្នុង ចំណោម បេក្ខជន ប្រឡង ឆ្នាំ នេះ មានបេក្ខជន ស្វ័យរិនមាន ចំនួន ៥៨៣៧នាក់ ជន ពិការ គរ ថ្លង់ ១៣នាក់ ។ សម្រាប់ រាជ ធានី ភ្នំពេញ បាន ជ្រើស យក វិទ្យាល័យ ព្រះស៊ីសុវត្ថិ រក្សា សុវត្ថិភាព វិញ្ញាសា និង ធ្វើ កំណែ វិញ្ញាសា ។
សូមបញ្ជាក់ថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ទូទាំងប្រទេស ត្រូវបានកំណត់ថ្នាក់៖ វិទ្យាសាស្ត្រ មាន ៧៣ មណ្ឌល មាន ១៦១៦ បន្ទប់ និងថ្នាក់៖វិទ្យាសាស្ត្រសង្គម មាន ១៥៧ មណ្ឌល មាន ៤ ០២០ បន្ទប់សរុបចំនួន២៣០ មណ្ឌល ត្រូវជា៥ ៦៣៦ បន្ទប់។ ចំណែកកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ មានចំនួន ៥៨៧នាក់ បម្រុង ៦៤នាក់ អ្នក ស្ម័គ្រចិត្ត ១០០នាក់៕