-យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថាមានករណីអគ្គីភ័យបានឆាបឆេះកាលពីល្ងាចម្សិលមិញ ហើយវាបានបំផ្លិចបំផ្លាញរោងចក្រផលិតកង់អគ្គិសនីមួយនៅភាគខាងជើងប្រទេសវៀតណាម។ យោងតាមទូរទស្សន៍រដ្ឋ VTV បានឲ្យដឹងថាអគ្គីភ័យនោះបានឆាបឆេះកម្ទេចរថយន្តប្រហែលជា៣០០០គ្រឿងនៅក្នុងឃ្លាំងដំឡើងរថយន្តនៃរោងចក្រ DK Bike ក្នុងខេត្ត Lang Son ដែរ ។ យោងតាមការស៊ើបអង្កេតបឋមបានឲ្យដឹងថាអគ្គិភ័យនេះបានផ្តើមចេញពីកន្លែងស្តុកទុកគ្រឿងបន្លាស់មួយ មុនវាឆាបឆេះរាលដាលដល់ផ្នែកផ្សេងៗទៀតក្នុងរោងចក្រ DK Bike ។ មកដល់ពេលនេះទូរទស្សន៍ VTV បាននិយាយថាករណីផ្ទុះឆេះនេះបណ្តាលមកអាគុយសាកនោះ ដោយសារតែពួកគេបានឮសម្លេងអំឡុងពេលមានភ្លើងឆេះសន្ធោសន្ធៅដែរ ប៉ុន្តែជាង១ម៉ោងក្រោយមក វាក៏ត្រូវពន្លត់វិញបានសម្រេច និងមិនមានរបាយការណ៍ពីចំនួនមនុស្សស្លាប់និងរបួសទេ៕សម្រួលអត្ថបទ៖ សុផារិន្ទ