សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពេីពន្ធ នៅខេត្តព្រះសីហនុ
តបតាមការចាត់តាំងរបស់ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម ចាន់ សីហា អគ្គនាយករង និងលោក ពាំង ស៊ីផាត អនុប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ និងទំនាក់ទំនងសាធារណ: បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពេីពន្ធ រយ:ពេលពេញមួយថ្ងៃ នៅសណ្ឋាគារ និងរមណីយដ្ឋាន ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។ សិក្ខាសាលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នីតិបុគ្គលសាធារណ: និងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបចំនួន ២៥០ នាក់។
សិក្ខាសាលាថ្ងៃនេះផ្តោតលេីប្រធានបទសំខាន់ចំនួន២ គឺ (១)ការផ្ទេរសិទ្ធិកាន់កាប់ និងប្រេីប្រាស់លេីទ្រព្យសម្បត្តិរបស់រដ្ឋ និង(២)ការពង្រឹងការគ្រប់គ្រងសម្បទានគ្រប់គ្រងសេវាសាធារណៈ។