ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ ត្រូវពង្រឹងសមត្ថភាពដល់មន្រ្តី និងបុគ្គលិកសុខាភិបាលរបស់ខ្លួន ដោយត្រូវធ្វើនវានុវត្តន៍តាមរយៈការបណ្តុះបណ្តាលសមត្ថភាពឱ្យបានជាប់ជាប្រចាំ
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ណែនាំឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ ត្រូវពង្រឹងសមត្ថភាពដល់មន្រ្តី និងបុគ្គលិកសុខាភិបាលរបស់ខ្លួន ដោយត្រូវធ្វើនវានុវត្តន៍តាមរយៈការបណ្តុះបណ្តាលសមត្ថភាពឱ្យបានជាប់ជាប្រចាំ
=======
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យទាំងអស់ ត្រូវពង្រឹងសមត្ថភាពដល់មន្រ្តី និងបុគ្គលិកសុខាភិបាលរបស់ខ្លួន ដោយត្រូវធ្វើនវានុវត្តន៍តាមរយៈការបណ្តុះបណ្តាលសមត្ថភាពឱ្យបានជាប់ជាប្រចាំនូវផ្នែកសំខាន់ៗ និងចំពោះមុខ ជាពិសេសផ្នែកបច្ចេកទេស និងសង្រ្គោះបន្ទាន់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ស្របតាមវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពនៅតាមមូលដ្ឋាន។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងខាងលើនោះ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែតុលា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត
កាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យប្រធានអង្គភាពទាំងអស់ ធ្វើការស្វែងយល់ពីគ្នាទៅវិញទៅមក លើការងារបច្ចេកទេសព្យាបាល និងការប្រើប្រាស់រថយន្តគិលានុសង្រ្គោះ ដោយក្នុងនោះត្រូវចាត់បញ្ជូនអ្នកបច្ចេកទេសតាមផ្នែកនីមួយៗ ទៅទស្សនកិច្ចសិក្សានៅតាមមូលដ្ឋានសុខាភិបាល ដែលអនុវត្តបានល្អ ដើម្បីយកគន្លឹះទាំងនោះទៅបំពេញបន្ថែម និងអភិវឌ្ឍន៍កន្លែងរបស់ខ្លួន។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានឱ្យថ្នាក់ដឹកនាំទទួលបន្ទុក និងអ្នកជំនាញ ពិនិត្យ និងចងក្រងជាស្តង់ដានៃរបបអាហារ ក៏ដូចទម្លាប់នៃការរស់នៅប្រកបដោយសុខភាព ដោយត្រូវបង្កើតជាសារអប់រំសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែយល់ដឹងបន្ថែមទៀត ក្នុងការថែរក្សាសុខភាព៕