ដោយមានការជួយអន្តរាគមន៌សង្រ្គោះ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កងអន្តរាគមន៍បញ្ជាការដ្ឋានអង្គរក្ស សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមហ៊ុនSCE
ដោយមានការជួយអន្តរាគមន៌សង្រ្គោះ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត កងអន្តរាគមន៍បញ្ជាការដ្ឋានអង្គរក្ស សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្រុមហ៊ុនSCE ។
ក្រុមការងារបានបន្តចុះពិនិត្យ ស្ថានភាពទឹកដែលហូរមកប្រឡាយអូរវែងប្ញស្សីកែវ និងបានរៀបចំតំឡើងម៉ូទ័រពីរទៀត បណ្តោះអាសន្នដែលមានមុខកាត់៨តឹកក្នុងមួយម៉ូទ័រ ដើម្បីជួយបូមទឹកអោយកាន់តែលឿន ត្រង់ចំណុចស្ថានីយ៌ថ្មី គីឡូម៉ែត្រលេខ៩ ក្នុងការរំដោះការជន់លិចពីតំបន់ភូមិសាស្រ្ត តំបន់ទួលសង្កែ តំបន់ផ្សារសាំងហាន់ និងមួយផ្នែកពីភូមិសាស្រ្តខណ្ឌសែនសុខ ខណ្ឌទួលគោក ដែលក្រុមការងារកំពុងញ៉ាប់ដៃញ៉ាប់ជើង ដើម្បីសង្រ្គោះការជន់លិចបន្ទាន់ជូនប្រជាពលរដ្ឋ ។ ថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៤