គំនិតផ្តួចផ្តើមអរិយធម៌៖ កម្លាំងជំរុញកម្ពុជា-ចិន ឆ្ពោះទៅមុខតាមស្មារតីនៃផ្លូវសូត្រ
………
រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរៀបចំបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអរិយធម៌៖ កម្លាំងជំរុញឆ្ពោះទៅមុខនូវស្មារតីនៃផ្លូវសូត្រ» ជូនដល់សាមណនិស្សិតនិងនិស្សិតចំនួន២០០អង្គ/នាក់នៅពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថាគំនិតផ្តួចផ្តើមអរិយធម៌សកលដែលបានផ្តួចផ្តើមឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន គឺជាប្រាជ្ញាចិនដែលបានជួយដល់ពិភពលោកទាំងមូលរួមគ្នាថែរក្សាសន្តិភាព ការអភិវឌ្ឍ សមធម៌ យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសេរីភាព។ អរិយធម៌សកលបានលើកទឹកចិត្តដល់បណ្តាប្រទេសនានាត្រូវរក្សាចិត្តបើកចំហក្នុងការឱ្យតម្លៃចំពោះការយល់ឃើញនៃតម្លៃដោយអរិយធម៌ផ្សេងៗគ្នា ហើយបង្ហាញពីចក្ខុវិស័យច្បាស់ លាស់របស់ប្រទេសចិន និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
គំនិតផ្តួចផ្តើមអរិយធម៌សកល ជា«ការគោរពចំពោះភាពចម្រុះនៃអរិយធម៌» «តម្លៃរួមរបស់មនុស្សជាតិ» «សារៈសំខាន់នៃមរតកនិងនវានុវត្តភាពនៃអរិយធម៌» និង «ប្រជាជនអន្តរជាតិដ៏រឹងមាំ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន» ដែលជាគន្លឹះនៃ«ការបើកឱកាសថ្មីនៃការផ្លាស់ប្តូរ និងការយោគយល់គ្នារវាងប្រជាជនផ្សេងៗគ្នា និងអន្តរកម្មកាន់តែប្រសើរឡើង និងការរួមបញ្ចូល នៃវប្បធម៌ចម្រុះ»។
ប្រទេសចិនត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាតំណាងនៃគំនិតផ្តួចផ្តើមអរិយធម៌សកល ដោយបានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមក ក៏ដូចជាការលើកកម្ពស់ការអភិវឌ្ឍនៃអរិយធម៌នានា។
ក្រោយពីបានស្តាប់អង្គបាឋកថានេះ ព្រះសោមវេទី បណ្ឌិត អ៊ឹម សុភក្តិ ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានសង្ឃដីការថា មោទកភាព និង ការរើសអើង គឺជាឧបសគ្គដ៏ធំបំផុតពីរចំពោះការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌។ ប្រាជ្ញាចិនបាននិងកំពុងលើកទឹកចិត្តដល់ប្រទេសទាំងអស់ចែករំលែកអនាគតរួមគ្នា ដោយប្រកៀកស្មាគ្នាដើរតាមមាគ៌ាប្រកបដោយនិរន្តរភាពឆ្ពោះទៅរកវឌ្ឍនភាពពិភពលោក។ ព្រះសាកលវិទ្យាធិការក៏បានវាយតម្លៃខ្ពស់ចំពោះកំណែទម្រង់ក្នុងការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិនដោយឈរយ៉ាងរឹងមាំនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើការទាំងមូល។
គួរបញ្ជាក់ផងថា តាមរយៈបាឋកថានេះ អង្គពិធីទាំងមូលមិនត្រឹមយល់កាន់តែស៊ីជម្រៅពីគំនិតផ្តួចផ្តើមអរិយធម៌សកលប៉ុណ្ណោះទេ ថែមទាំងបានទទួលនូវពុទ្ធិពីសមិទ្ធផលដ៏មហិមារបស់ប្រទេសចិនក្នុងរយៈពេល៧៥ឆ្នាំនេះ ជាមួយនិងលទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣អាណត្តិទី២០នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនថែមទៀតផង។ អង្គពិធីទាំងមូលក៏បានឈ្វេងយល់ពីកាលានុវត្តភាពនៃការរីកចម្រើនរបស់ពិភពលោកដែលទទួលបានពីវឌ្ឍនភាពនៃសេដ្ឋកិច្ចរបស់ប្រទេសចិនដែលជាពិសេសរយៈពេល៤៦ឆ្នាំនៃគោលនយោបាយកែទម្រង់និងបើកទូលាយរបស់ប្រទេសចិន។ អង្គពិធីទាំងមូលក៏យល់ស្របគ្នាថា ក្នុងនាមជាមិត្តដែកថែប ប្រទេសយើងទាំងពីរ កម្ពុជានិងចិនក្នុងយុគសម័យថ្មីនេះបាននិងកំពុងសរសេរទំព័រថ្មីនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ៕