ប្រជាពលរដ្ឋដែលទទួលបានគ្រាប់ពូជ ស្រូវ នាឱកាសនេះមានចំនួន ៣៧៩គ្រួសារ មកពីឃុំឆ្លូង ១៤៣គ្រួសារ និងឃុំហាន់ជ័យ ២៣៦គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន គ្រប់ពូជស្រូវ ១០០គីឡូក្រាម ៕

« នៅគ្រប់កាលៈទេសៈ សម្តេចប្រមុខរាជ រដ្ឋាភិបាល និងសម្តេចប្រធានគណបក្សប្រជាជនកម្ពុជា តែងតែបារម្ភ និងគិតគូរវែងឆ្ងាយពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ »
ក្នុងគ្រាលំបាក និងពេលមានតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ គឺតែងតែមានការគិតគួរយកចិត្តទុកដាក់ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង និងអាជ្ញាធរដែនដីដើម្បីធ្វើយ៉ាងណាជួយដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា ។
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកគ្រាប់ពូជស្រូវដល់បងប្អូនប្រជាពលរដ្ឋរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ចំនួនពីរឃុំ គឺឃុំហាន់ជ័យ
និងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅខាងមុខសាលាស្រុកឆ្លូង ខេត្តក្រចេះ ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្វីដែលខ្លាំងសម្រាប់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋខ្មែរយេីង គឺយេីងតែង រួមគ្នា សហការគ្នា ហេីយប្រគៀកស្មាជួយគ្នាក្នុងគ្រាលំបាក និងពេលមានតម្រូវការ ជាក់ស្តែងក្នុងគ្រាដែលបងប្អូនប្រជាកសិករ ជួបប្រទះគ្រោះទឹកជំនន់បង្ករអោយខូចខាតផលដំណាំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តល់នូវគ្រាប់ពូជស្រូវ ដើម្បីអោយ
ប្រជាកសិករមានលទ្ធភាពស្តាឡើងវិញ បន្ទាប់ពីទទួលរងការខូចខាតដោយសារគ្រោះមហន្តរាយទឹកជំនន់ ។ ជាមួយនេះ រាជរដ្ឋាភិបាល បានជម្រុញអោយក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវតាមដានការអនុវត្តជាប់ជាប្រចាំ ការចែកស្បៀង និងស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះឲ្យបានទាន់ពេលវេលា នៅក្នុងដំណាក់កាលស្តាឡើងវិញនេះ គឺជាកិច្ចការអាទិភាពសំខាន់ចាំបាច់ ដោយមិនអាចពន្យារពេលបាន។ ឯកឧត្តម ប្រធានប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានគូសបញ្ជាក់ដែរថា វិស័យកសិកម្ម ជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលចូលរួមចំណែកក្នុងការធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង បានលើកឡើងអំពីការបង្កបង្កើនផលក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤ ការដាំដុះដំណាំស្រូវវស្សាអនុវត្តបានចំនួន ១ ៨២០ហិកតា ស្មើនឹង ១២៦% នៃផែនការ ១ ៤៤០ហិកតា។ ការដាំដុះដំណាំសាក វប្បកម្មរួមមាន បន្លែគ្រប់ប្រភេទ ពោតស ពោតក្រហម ដំឡូងឈើ និងដំឡូងជ្វា។ល។ អនុវត្តបានចំនួន ៥៧៣ហិកតា ស្មើនឹង ១១៣,២៤% នៃផែនការ ៥០៦ហិកតា និងការដាំដុះដំណាំឧស្សាហកម្ម រយៈពេលខ្លី រួមមាន សណ្ដែកដី សណ្ដែកបាយ សណ្តែកសៀង អំពៅ និងដំឡូងមី អនុវត្តបានចំនួន ៨ ៤១៨ហិកតា ស្មើនឹង ១០២% នៃផែនការ ៨ ២៤៦ហិកតា។
ក្នុងឆ្នាំ ២០២៤នេះ ទឹកទន្លេមេគង្គ បានចាប់ផ្តើមឡើងពីដើមខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ទឹកបានឡើងដល់កម្រិតអតិបរិមាកម្ពស់ ២១,៦៤ម៉ែត្រ បានធ្វើឱ្យប៉ះពាល់ដល់ឃុំ ចំនួន៦ រួមមាន ឃុំកញ្ជរ ឃុំព្រែកសាម៉ាន់ ឃុំឆ្លូង ឃុំហាន់ជយ័ ឃុំពង្រ ឃុំខ្សាច់អណ្តែត និងរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងមាន ១ឃុំ គឺឃុំដំរីផុង មានភូមិចំនួន ៣៦ភូមិ បានធ្វើឱ្យលិចផ្ទះ វត្ត សាលារៀន ផ្លូវលំ ស្ពាន ទំនប់ ប្រឡាយ និងបានហូរចូលព្រែកទាំង ៦ព្រែកសំខាន់ៗ និងបឹងបួរនានាតូច ធំក្នុងស្រុក ដែលបានផ្តល់ជាប្រភពទឹកយ៉ាងសំខាន់សម្រាប់បងប្អូនប្រជាកសិករធ្វើការដាំដុះ ដំណាំស្រូវ និងដំណាំរួមផ្សំក្នុងរដូវប្រាំង។ ជាមួយគ្នានេះ ទឹកជំនន់ក្នុងឆ្នាំនេះ បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេសដំណាំស្រូវ បានប៉ះពាល់ចំនួន ១.២៩៧ហិកតា ស្មើនឹង ១.៤០៩គ្រួសារ ខូចខាតចំនួន ១.២៤៧ហិកតា ស្មើនឹង ១.៣២៥គ្រួសារ និងផ្ទៃដីស្តាឡើងវិញចំនួន ១.២៤០ហិកតា ស្មើនឹង ១.៣២៥គ្រួសារ ប៉ះពាល់ដំណាំរួមផ្សំដូចជា ស្វាយកែវលៀត ពោត ដំឡូងមី និងបន្លែផ្សេងៗសរុប ៩២ហិកតា មាន ១០១គ្រួសារ ខូចខាតចំនួន ៥៩ហិកតាស្មើ ៧០គ្រួសារ និងស្តាឡើងវិញចំនួន ៥៩ហិកតា មាន៧០គ្រួសារ។ ក្នុងនោះដំណាំស្រូវ ឃុំហាន់ជ័យ ប៉ះពាល់ផ្ទៃដី ចំនួន ២១០ហិកតា ស្មើនឹង ២៣៦គ្រួសារ ខូចខាតចំនួន ២០៦ហិកតា ស្មើនឹង ២៣៦គ្រួសារ និងមានលទ្ធភាពស្តាឡើងវិញ ចំនួន ២០៦ហិកតា ស្មើនឹង ២៣៦គ្រួសារ ឃុំឆ្លូង ប៉ះពាល់ផ្ទៃដី ចំនួន ២៧២ហិកតា ស្មើនឹង ១៦៧គ្រួសារ ខូចខាតចំនួន ២៧២ហិចតា ស្មើនឹង ១៤៣គ្រួសារ និងមានលទ្ធភាពស្តារឡើងវិញចំនួន ២៧២ហិចតា ស្មើនឹង ១៤៣ហិចតា ស្មើនឹង ១៤៣ហិចតា ហើយមានកុមារលង់ទឹកស្លាប់ម្នាក់ ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ ក្នុងនាមអាជ្ញាធរដែន និងបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវគ្រាប់ពូជស្រូវចំនួន ៦០៥តោន ៧០០គីឡូក្រាម សម្រាប់ចែកជូនប្រជាកសិកររងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ សរុប ៥ក្រុង ស្រុក ៣១ឃុំ ស្មើនឹង ១៥៧ភូមិ ចំនួនគ្រួសារ ៦.១១៩គ្រួសារ ។