ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បន្តបេសកកម្មចុះចែកគ្រាប់ពូជស្រូវជូនដល់ប្រជាកសិកររងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនៅឃុំដំរីផុង ស្រុកឆ្លូងខេត្តក្រចេះ,
ខេត្តក្រចេះ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកគ្រាប់ពូជស្រូវដល់បងប្អូនប្រជាពលរដ្ឋរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀង ក្នុងឃុំដំរីផុង ចំនួន ១៤០គ្រួសារ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នាទីអារាមវត្ត ដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។
ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ជម្រាបជូនថា គ្រាប់ស្រូវពូជ ដែលយកមកចែកជូនដល់បងប្អូនប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង និង ទឹកជំនន់ទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ គឺជាការផ្តល់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអោយប្រជាកសិករមានលទ្ធភាពស្តាឡើងវិញ បន្ទាប់ពីទទួលរងការខូចខាតដោយសារគ្រោះមហន្តរាយទឹកជំនន់ ។ ឯកឧត្តម បានបញ្ជាក់ថា ការផ្តល់ពូជស្រូវ និងផ្តល់ការណែនាំលក្ខណៈបច្ចេកទេសដាំដុះដំណាំស្រូវ អោយទទួលបានទន្និផលខ្ពស់ រហូតដល់ ៥តោន ក្នុង ១ហិចតា គឺជាការខិតខំប្រប្រែងរបស់ថ្នាក់ដឹកនាំរាជ រដ្ឋាភិបាល ក្នុងការសិក្សាស្វែងរកពូជស្រូវល្អ មានគុណភាពខ្ពស់ចែកអោយប្រជាកសិករដាំដុះទទួលបានផលច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងលក់យកថវិកាបង្កើនជីវភាពអោយកាន់តែល្អប្រសើរ ។ ចំពោះកិច្ចការងារនេះ រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុកវិស័យកសិកម្មជាវិស័យអាទិភាពមួយដ៏សំខាន់ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និង ទ្រទ្រង់កំណើនសេដ្ឋកិច្ចបានកាន់តែរឹងមាំ ។
តាមរបាយការណ៍របស់ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានលើកឡើងពីស្ថិតិប្រជាពលរដ្ឋ ផ្ទៃដីស្តាឡើងវិញ និងត្រូវការគ្រាប់ពូជស្រូវ ឆ្នាំ២០២៤ រួមមាន
— ស្រុកឆ្លូង មាន ៧ឃុំ ៣៦ ភូមិ មានចំនួន ១ ៣២៥គ្រួសារ ផ្ទៃដីស្តាឡើងវិញ ១ ២៤០ហិចតា ត្រូវការស្រូវពូជ ១៣២.៥០០ គីឡូក្រាម
— ក្រុងក្រចេះ មាន ៣សង្កាត់ ១០ភូមិ មានចំនួន ១៨៣គ្រួសារ ផ្ទៃដីស្តាឡើងវិញ ១៩៤ហិចតា តម្រូវការស្រូវពូជ ១៨.៣០០ គីឡូក្រាម
1 ស្រុកព្រែកប្រសព្វ មាន ៧ឃុំ ៤៩ភូមិ ចំនួន ២ ១២១គ្រួសារ ផ្ទៃដីស្តារឡើងវិញ ២ ១៣១ ហិចតា តម្រូវការស្រូវពូជ ២១២.១០០ គីឡូក្រាម
2 ស្រុកសំបូរ ៤ឃុំ ១៣ភូមិ មាន៩២គ្រួសារ ផ្ទៃដីស្តាឡើងវិញ ១៧៩ តម្រូវការស្រូវពូជ ៩ ២០០គីឡូក្រាម
3 ស្រុកចិត្របុរី ១០ ឃុំ ៤៩ភូមិ មាន២.៣៩៨ គ្រួសារ ផ្ទៃដីស្តារឡើងវិញ ២.១២៦ តម្រូវការស្រូវពូជ ៦០៥.៧០០ គីឡូក្រាម ៕