ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ និងវាយតម្លៃអំពីស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាឃុំនានា នៃស្រុកតាំងគោក
នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សស្រុកតាំងគោក ឯកឧត្តម ថោង ខុន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតាំងគោក និងលោកហាក់ ម៉ុងហ៊ួតអភិបាល នៃគណៈអភិបាលស្រុកតាំគោក បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ និងវាយតម្លៃអំពីស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាឃុំនានា នៃស្រុកតាំងគោក អំពីផលប៉ះពាល់មកលើដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធ និងរកដំណោះស្រាយឲ្យបានទាន់ពេលវេលា ដោយមានការចូលរួមពីឯកឧត្តមអនុប្រធានទី១, អនុប្រធានទី២ នៃក្រុមការងារចុះជួយស្រុក, ប្រធាន អនុប្រធានក្រុមការងារចុះជួយឃុំ, គណបក្សស្រុក, គណបក្សឃុំ សរុបប្រមាណ ៥០នាក់។
បន្ទាប់មក ក្រុមការងារក៏បានចុះពិនិត្យជាក់ស្តែងលើដំណាំស្រូវដែលរងការខូចខាត នៅតាមឃុំមួយចំនួន និងបានស្នើឲ្យឯកឧត្តម ប្រធានក្រុមការងា ស្រុកតាំងគោកធ្វើសេចក្តីរាយការណ៍ទៅប្រធានគណបក្សខេត្ត ដើម្បីស្នើសុំពូជស្រូវជូនប្រជាពលរដ្ឋដែលរងការខូចខាតប្រមាណ ២៤៤គ្រួសារ ឲ្យបានទាន់ពេលវេលា៕