ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយក ARDB សំណេះសំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរជាពាណិជ្ជករនិងអ្នកវិនិយោគនៅប្រទេសនូវ៉ែលហ្សេឡង់
ទីក្រុងអូក្លិន-នូវ៉ែលហ្សេឡង់៖ រសៀលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៤, ឆ្លៀតឱកាសក្នុងដំណើរបំពេញ បេសកកម្ម មកប្រទេសនូវ៉ែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរ ដែលជាពាណិជ្ជករ និងអ្នកវិនិយោគ ដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ ។
ក្នុងជំនួបនេះ, ឯកឧត្តមបណ្ឌិត បានស្នើសុំឱ្យបងប្អូនចែករំលែកបទពិសោធន៍អាជីវកម្ម និងបង្ហាញអំពីបញ្ហាប្រឈមផ្សេងៗ ដែលបងប្អូនយើងកំពុងជួបប្រទៈក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។
យកឱកាសនោះ, ឯកឧត្តមបណ្ឌិត បានជម្រាបដល់បងប្អូនខ្មែរដែលជាពាណិជ្ជករ និងអ្នកវិនិយោគ អំពី ភាពរីកចំរើន ,ការរក្សាបានសុខសន្តិភាព ,ស្ថិរភាពនយោបាយ,ស្ថិរភាពម៉ក្រូសេដ្ឋកិច្ចការរក្សាបាននូវកំណើនសេដ្ឋកិច្ច តាមឆ្នាំជាបន្តបន្ទាប់ និងអំពីសក្តានុពលទីផ្សារនៅកម្ពុជា ផងដែរ។ ជាមួយគ្នានេះ,ឯកឧត្តម បណ្ឌិត បានអញ្ជើញ និងចង់ឃើញ បងប្អូនពាណិជ្ជករ ខ្មែរ នៅនូវ៉ែលហ្សេឡង់ ទៅធ្វើការវិនិយោគនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារដល់បងប្អូនខ្មែរ និងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនបន្ថែមទៀត៕