សមាគមមូលនិធិសង្គម ដើម្បីអភិវឌ្ឍអប់រំកម្ពុជា ត្រូវបានសម្ពោធដំណើរការជាផ្លូវការ ផ្តោតជាសំខាន់ លើសកម្មភាបមនុស្សធម៌ ទាក់ទងនិងការអភិវឌ្ឍន៍ វិស័យអប់រំ នៅកម្ពុជា
សមាគមមូលនិធិសង្គមដើម្បីអប់រំកម្ពុជា ត្រូវបានសម្ពោធដំណើរការជាផ្លូវ ក្នុងគោលបំណង ចូលរួមជាមួយ អង្គភាពពាក់ព័ន្ធ ដើម្បីរួមចំណែក ក្នុងសកម្មភាពមនុស្សធម៌ ទាក់ទងនិងការអភិវឌ្ឍន៍ វិស័យ អប់រំ នៅកម្ពុជា។
ពិធិសម្ពោធធ្វើឡើង នៅរាជបណ្ឌិតសភាកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជួង ជីវិន រដ្ឋលេខាធិការក្រសួងអប់ យុវជននិងកីឡា និងជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក និស្សិតជាច្រើនរូប នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤
លោកស្រី ណក់ ពេជសាវតី ប្រធានសមាគមមូលនិធិសង្គមដើម្បីអប់រំកម្ពុជា បានលើកឡើងនៅក្នុងរបាយការណ៍ថា សមាគមមូលនិធិសង្គមនេះ ប្រសូតចេញពីឆន្ទៈមន្រ្តីរាជការ បញ្ញាវន្ត និងយុវជន នឹងក្លាយជាវេទិកាដ៏សំខាន់ក្នុង ការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌សង្គម ទាក់ទងនិងការអភិវឌ្ឍអប់រំកម្ពុជា។
លោកស្រី បន្ថែមថា សមាគមនេះ ក៏និងរួមចំណែកយ៉ាងសំខាន់នៅក្នុងការផ្តល់ជំនួយដល់និស្សិត គ្រូបង្រៀន សាស្រ្តាចារ្យ ដែលបានរួមវិភាគទានដ៏ថ្លៃថ្លាក្នុងវិស័យអប់រំ ដោយធានាថា ផលទទួលបានពីអប់រំ គឺបណ្តុះបាននូវមូលធនមនុស្សដែលអ្នកចូលរួមយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសង្គមជាតិ។
ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជួង ជីវិន បានបង្ហាពីការសាទរ ជាមួយនិងសមាគមដែលនឹងក្លាយជាដៃគូសំខាន់មួយរបស់ក្រសួងនៅក្នុងការគៀរគរ ថវិកា សម្ភារៈ និងជំរុញលើកទឹកចិត្តដល់ការរៀន និងការបង្រៀន។
ឯកឧត្តម ក៏បានបង្ហាញពីការជឿជាក់ថា សមាគមដែលប្រសូតចេញបញ្ញាវន្តនេះ នឹងក្លាយជាវេទិកាដ៏សំខាន់ក្នុងការអភិវឌ្ឍនដល់ការអប់រំដល់យុវវ័យរបស់យើង និងជាការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមជាតិ។
ឯកឧត្តម រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និងកីឡា ក៏បានផ្តល់អនុសាសន៍ ៤ចំណុចសំខាន់ៗ ក្នុងនោះមាន៖១ ស្នើរសុំគោរពឱ្យខ្ជាប់ខ្ជួននូវច្បាប់ បទដ្ឋាននានាដែលទាក់ទងនឹងការគ្រប់គ្រងអង្គការសមាគមនៅក្នុងប្រទេសកម្ពុជា , ២ ចូលរួមផ្តល់នូវកិច្ចគាំទ្រនានាដល់បុព្វហេតុដែលបម្រើផលប្រយោជន៍ជាតិនិងប្រជាជន ដោយឈរលើគោលការណ៍ច្បាប់ និងបទដ្ឋាននានាដែលចូលជាធរមាន ៣, រួមចំណែកជាមួយនិងក្រសួងអប់រំ យុវជននិងកីឡា ក្នុងការផ្តល់ឱកាសកាន់តែច្រើន ដល់សិស្ស និស្សិត យុវជនដែលត្រូវការជំនួយ និងទី៤ សហការជាមួយបណ្តាអង្គការ សង្គមស៊ីវិលនានា ដើម្បីរួមកម្លាំងគ្នាក្នុងស្មារតីជាតិ និងបម្រើផលប្រយោជនសារធារណៈជាទិភាព។
គយរបញ្ជាក់ថា សមាគមមូលនិធិសង្គមដើម្បីអភិវឌ្ឍអប់រំកម្ពុជាត្រូវបានចុះបញ្ជីការ និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃ តាមប្រកាសលេខ៤៤៥៤ ប្រក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយផ្តោលើកិច្ចការងារសង្គមទាក់ទងនឹងវិស័យអប់រំ៕