លោកស្រី Kamala Harris បន្តផ្តោតសំខាន់លើយុទ្ធនាការ “Blue Wall” បើទោះបីជាសល់ពេលតែជាង៣សប្តាហ៍ទៀតដើម្បីឈានទៅដល់បោះឆ្នោតធំនៅអាម៉េរិកក្តី

ពេលវេលាសេសសល់ជាងបីសប្តាហ៍ទៀតប៉ុណ្ណោះសម្រាប់យុទ្ធនាការឃោសនាស្វែងរកសម្លេងបោះឆ្នោតប្រធានាធិបតីថ្មីនៅអាម៉េរិក ស្រាប់តែគណបក្សប្រជាធិបតេយ្យរបស់លោកស្រី Kamala Harris ពេលនេះកំពុងចំណាយពេលយ៉ាងច្រើនរបស់លោកស្រីដើម្បីព្យាយាមគាំទ្រសកម្មភាពនានាក្នុងរដ្ឋដែលលោកស្រីឲ្យឈ្មោះថា “blue wall”  ឬ ជញ្ជាំងពណ៌ខៀវ” ដូចជារដ្ឋ Pennsylvania, Michigan និង Wisconsin ខណៈលោកស្រីក៏បានព្យាយាមជៀសឲ្យបានដែរនូវស្រមោលដែលធ្លាប់ផ្តួលរំលំលោកស្រី Hillary Clinton កាលពីបោះឆ្នោត៨ឆ្នាំមុន ក្រោមស្នាដៃរបស់លោក Trump ។ យោងតាមកាលវិភាគរបស់លោកស្រីបានឆ្លុះបញ្ចាំងពីការផ្តោតអារម្មណ៍របស់បេក្ខភាពគណបក្សប្រជាធិបតេយ្យលើដំណើរផ្លូវមួយដែលទំនងបំផុតរបស់លោកស្រីដើម្បីទទួលជ័យជម្នះលើបេក្ខជនគណបក្សសាធារណរដ្ឋគឺលោក Donald Trump តែម្តង ដែលលោកធ្លាប់យកឈ្នះ Hillary Rodham Clinton ដោយបណ្តាញសង្គមយ៉ាងផុសផុល។ លោកស្រី Harris បានទៅទស្សនាទីក្រុង Milwaukee កាលពីថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្វែងរកសម្លេងគាំទ្រពីអ្នកបោះឆ្នោតដែលមានអាយុដល់ចូលថ្នាក់មហាវិទ្យាល័យដែរ ដោយលោកស្រីដឹងថាលំដាប់វ័យនេះគឺជាមនុស្សឆ្លាតចេះថ្លឹងថ្លែងច្បាស់ដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាច្រើន។ លោកស្រីបានធ្វើដំណើរទស្សនកិច្ចដូចជាថ្នាក់ធុរកិច្ចរបស់សាកលវិទ្យាល័យដែរ ដែលគេឲ្យឈ្មោះថា Wisconsin-Milwaukee ហើយលោកស្រីបានប្រារព្ធពិធីជួបជុំជាមួយនិស្សិតនៅសាកលវិទ្យាល័យ Wisconsin-La Crosse ថែមទៀតផង ។ បន្ទាប់មកលោកស្រីបានបិវេទិកាប្រមូលផ្តុំជាមួយអ្នកគាំទ្រនៅត្រឹមតំបន់ Green Bay តែម្តង ។ ក្នុងយុទ្ធនាការរបស់លោកស្រី Kamala  Harris លោកស្រីបានបញ្ជាក់ថាលោកស្រីគឺមិនបោះបង់ចោលរដ្ឋដែលនៅជាយៗប្រទេសនោះទេ ឬ Sun Belt មានដូចជារដ្ឋ North Carolina, Georgia, Arizona និង Nevada ជាដើម បើទោះបីជាពេលវេលាភាគច្រើនរបស់លោកស្រីត្រូវបានចំណាយនៅកន្លែងផ្សេងក៏ដោយ៕សម្រួលអត្ថបទ៖ សុផារិន្ទ