ការ ប្រកួត កីឡា ចំបាប់ សាកល្បង បច្ចេកទេស យុវជន ថ្នាក់ ជាតិ ឆ្នាំ ២០២៤ ដោយ មាន កីឡាករ – កីឡា ការិនី សរុប ចំនួន ១០៤ នាក់

សហព័ន្ធកីឡាចំបាប់កម្ពុជា បានរៀបចំការប្រកួតសាកល្បងបច្ចេកទេស យុវជនថ្នាលថ្នាក់ជាតិ ឆ្នាំ២០២៤ នៅសាលដំបូលទូកប៊ូយ៉ុង ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។ គោលដៅនៃការប្រកួតនេះធ្វើឡើងក្នុងគោលបំណងដើម្បីដកស្រង់កម្រិតសមត្ថភាពរបស់កីឡាករ កីឡាការិនីនៅតាមបណ្តាក្លិនសមាគម រាជធានីខេត្តដែលជាដៃគូ។

កីឡាករ កីឡាការិនីចូលរួមការប្រកួតសាកល្បងបច្ចេកទេស ថ្នាក់ជាតិឆ្នាំ២០២៤ មានចំនួនសរុប ១០៤នាក់ ក្នុងនោះមានកីឡាការិនី ៣៩នាក់ក្រោមការឧត្ថម្ភគាំទ្រទាំងស្រុកពីលោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា៕