រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សម្រេចដាក់លូមេធំកំណាត់វិថី ព្រះអង្គយុគន្ធរ(១៩ )មានអង្គត់ផ្ចិត១ម៉ែត្រ មានសារៈសំខាន់ មានប្រវែងសរុបជាង ៥២៧ម៉ែត្រ និងបានអ៊ុតកៅស៊ូ AC ឡើងវិញ (សម្រេចបាន១០០%) ប្រកបដោយគុណភាព សុវត្ថិភាពការងារ សង្កាត់វត្តភ្នំ សង្កាត់ផ្សារចាស់ និងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ

គម្រោងដាក់លូអង្គត់ផ្ចិត១ម៉ែត្រ ប្រវែងសរុបជាង ៥២៧ម៉ែត្រថ្មី និងកប់ខ្សាច់ ប្រកបដោយគុណភាព សុវត្ថិភាពខណ្ឌដូនពេញ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅលើកំណាត់វិថីព្រះអង្គយុគន្ធរ(១៩) ឆ្លងកាត់បីសង្កាត់វត្តភ្នំ សង្កាត់ផ្សារចាស់ សង្កាត់ផ្សារកណ្តាល២ ចាប់ពីកែងវិថីឧញ៉ា អុឹង ប៊ុនហ៊ូវ(១០៨)ដល់កែងផ្លូវសង្កាត់ផ្សារកណ្តាល២ ហូរភ្ជាប់មកលូមេតំបន់វត្តឧណ្ណាលោម គឺជាយុទ្ធសាស្ត្រការបញ្ជៀសរំដោះការជន់លិចទឹកពី ៖

១.វិថីក្រឡាហោមគង់ (១១៨) 

២.វិថី ព្រះអង្គឌួង(១១០)

៣.រុក្ខវិថី ខេមរភូមិន្ទ (១៣០) 

៤.វិថី ឧញ៉ា អុិន(១៣៦) 

៥.វិថី តេជោដំឌិន (១៥៤)

៦.វិថី លីយ៉តឡាយ (១៧២) 

៧.វិថី ឧកញ៉ាអ៊ុកលន់(១៤៨)

៨.វិថី ព្រះអង្គហស្សកណ្ឌ(១៤៤)

តំបន់សង្កាត់វត្តភ្នំ តំបន់សាខាពន្ធដារខណ្ឌដូនពេញ តំបន់មន្ទីរពេទ្យ ព្រះអង្គឌួង តំបន់សាលាបឋមសិក្សាព្រះនរោត្តម ជាពិសេសជួយបន្ថយការជន់លិចមួយផ្នែកធំក្នុងភូមិសាស្រ្តផ្សារចាស់ និងផ្សារកណ្តាលជាដើម ។ 

គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ សាលាខណ្ឌដូនពេញ ជំនាញសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការងារប្រព័ន្ធបណ្តាញលូមេធំថ្មីមានសារៈសំខាន់ កំណាត់វិថី ព្រះអង្គយុគន្ធរ(១៩) (សម្រេចបានតាមផែនការ១០០%ហើយ) ប្រកបដោយសុវត្ថិភាពការងារ និងគុណភាព ។ 

រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សាលាខណ្ឌដូនពេញ សំណូមពរដល់ប្រជាពលរដ្ឋ ចំពោះការដ្ឋានដាក់លូបានបញ្ចប់នាពេលនេះសូមចូលរួមទុកដាក់សម្ភារៈផ្សេងៗអោយបានត្រឹមត្រូវ និងអ្នកធ្វើដំណើរនៅលើដងវិថី ព្រះយុគន្ធរ(១៩)នេះមេត្តាថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕