លោកជំទាវ ឡោក ខេង ជួបពិភាក្សាការងារជាមួយប្រធាន គណៈកម្មាធិការសង្គមកិច្ចនិង វប្បធម៌រដ្ឋសភាឡាវ

ឆ្លៀតក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅក្នុងប្រទេសឡាវ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និង
ឯកឧត្តម សេង ញ៉ក់ សមាជិកគណៈកម្មការ បានជំនួបទ្វេភាគីជាមួយ ឯកឧត្តម Bounta Thepphavong ប្រធានគណៈកម្មាធិការសង្គមកិច្ចនិង វប្បធម៌នៃរដ្ឋសភាឡាវ ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ជាពិសេសរវាងគណៈកម្មការជំនាញទំាងពីរតែម្តង។

កិច្ចប្រជុំរវាងគណៈកម្មការជំនាញសង្គមកិច្ច រដ្ឋសភាកម្ពុជានិងឡាវនាពេលនេះ បានពិភាក្សាលើចំណុចសំខាន់ចំនួនរួមមាន៖
ទី ១- ពង្រឹងអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការទំាងពីរ ។
ទី២-ការផ្លាស់ប្តូរទស្សនកិច្ចរវាងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវនិងកម្ពុជាដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ។
ទី៣- ពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ នៅលើឆាកអន្តរជាតិ និងក្របខ័ណ្ឌអន្តរសភា (Inter-parliamentary level) ដូចជាមហាសន្និបាតអាយប៉ា ជាដើម។
ឆ្លៀតនៅក្នុងឱកាសនោះ លោកជំទាវឡោក ខេង ក៏បានអញ្ជើញគណៈប្រតិភូសភាឡាវចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអន់ឱននិងសន្តិភាពលើកទី១១ ដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី២៣-២៦ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះផងដែរ។
លោកជំទាវប្រធានគណៈកម្មការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងរដ្ឋសភាប្រទេសឡាវដែលទទួលស្គាល់ និងកោតសរសើរការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃនីតិកាលទី៧ រដ្ឋសភាផងដែរ៕