ថវិកាប្រមាណជា ២៦០,០០០ដុល្លាអាមេរិក ដែលប្រមូលបានពីអង្គកឋិនទានសាមគ្គីដង្ហែរ វេប្រគេនព្រះសង្ឃក្រាលគ្រងនៅវត្តគិរីជលសារកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ព្រឹកថ្ងៃអាទិត្យទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដង្ហែរអង្គកឋិនទានសាមគ្គី ដើម្បីវេប្រគេន ព្រះសង្ឃក្រាលគ្រងជាកិច្ចបង្ហើយបុណ្យនៅវត្តគិរីជលសារកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីយកមកកសាងព្រះវិហា និងសមិទ្ធផលនានាក្នុងវត្តគិរីជលសារ ។

អង្គកឋិនទានសាមគ្គីនេះ ដោយមានការផ្តួចផ្តើមពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកឧញ្ញា លោកឧកញ៉ា ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាជាឯកច្ឆ័ន្ធ ប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យដង្ហែរទៅវេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តគិរីជលសារកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។