បណ្ឌិត តូច ប៉ូលីវ៉ា : គ្រួសារស.ស.យ.ក.ស្រុកថ្ពង ចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
ខេត្តកំពង់ស្ពឺ: ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ បានជម្រាបជូនដូច្នេះថានៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ គ្រួសារស.ស.យ.ក.ស្រុកថ្ពង ដឹកនាំដោយលោក ឈុន ឈុំ អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពស្រុកមានកងកម្លាំងទាំង៣និងមន្រ្តីជំនាញពាក់ព័ន្ធចំណុះរដ្ឋបាលស្រុកថ្ពង ថ្នាក់ឃុំ/ភូមិ/ប្រជាការពារភូមិ លោកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន៣១០នាក់ ស្រី១៥៧នាក់ បានចូលរួមអនុវត្តផែនការយុទ្ធនាការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងមូលដ្ឋានឃុំអមលាំងនិងវិទ្យាល័យហ៊ុនសែន អន្លង់ជ្រៃ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
លោកក៏បានជំរាបជូនបន្ថែមថាក្រុមការងាររបស់យើងបានរួមគ្នាអនុវត្តសកម្មភាពការងារផ្សព្វផ្សាយតាមបែបចល័ត និងចុះដល់គេហដ្ឋានប្រជាពលរដ្ឋផ្ទាល់ដោយបានចែកនូវបណ្ណព័ត៌មានពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដូចជាបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ក្នុងនាមឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ ឯកឧត្តមក៏បានថ្លែងអំណរគុណនិងសូមអំពាវនាវដល់គ្រប់សមាសភាពទាំងអស់បន្តចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋយើង។