ទិដ្ឋភាពស្បថចូលកាន់តំណែងថ្មីរបស់លោក Prabowo Subianto ជាប្រធានាធិបតីឥណ្ឌូណេស៊ីទី៨និងជាប្រទេសកាន់សាសនាម៉ូស្លីមដ៏ធំបំផុតលើពិភពលោក
ពិធីចូលកាន់តំណែងជាផ្លូវការរបស់លោក Prabowo Subianto ជាប្រធានាធិបតីទី៨នៃប្រជាជាតិដែលមានប្រជាជនម៉ូស្លីមច្រើនជាងគេបំផុតរបស់ពិភពឥណ្ឌូណេស៊ី ដោយលោកបានបញ្ចប់ដំណើរការងារជាឧត្តមសេនីយ៍កំពូលឈានទៅកាន់តំណែងថ្មីក្នុងវិមានប្រធានាធិបតីវិញម្តង។ អតីតរដ្ឋមន្ត្រីការពារជាតិដែលឈានចូលវ័យ៧៣ឆ្នាំរូបនេះកាលពីថ្ងៃព្រហស្បតិ៍ក៏ត្រូវបានអ្នកគាំទ្ររាប់ពាន់នាក់គ្រវីដៃតាមដងផ្លូវនានាដែរ បន្ទាប់ពីលោកត្រូវបានគេប្រកាសថានឹងចូលស្បថកាន់តំណែងដោយដាក់ដៃនៅលើព្រះគម្ពីរគូរ៉ាន់ ដែលជាសៀវភៅគម្ពីរដ៏ពិសិដ្ឋរបស់សាសនាមូស្លីមនៅឥណ្ឌូណេស៊ីនៅចំពោះមុខសមាជិកសភានិងឥស្សរជនបរទេសជាច្រើនរូប។ បន្ទាប់ពីស្បថចូលកាន់តំណែងរួច លោក Prabowo បានសន្យាថានឹងធ្វើឲ្យប្រទេសឥណ្ឌូណេស៊ីមានលទ្ធភាពគ្រប់គ្រាន់សម្រាប់របបអាហារ និងថាមពលគ្រប់គ្រាន់ជាងមុន។ លោក Subianto បាននិយាយថា “ប្រសិនបើរឿងអាក្រក់បំផុតនឹងត្រូវកើតឡើង នោះវាគឺជាការងារដ៏លំបាកសម្រាប់ពួកយើងក្នុងការទទួលបានថាមពលពីប្រទេសផ្សេងទៀត ដូច្នេះពួកយើងត្រូវតែមានថាមពលគ្រប់គ្រាន់ដោយខ្លួនឯង ហើយយើងអាចធ្វើវាបានដោយខ្លួនឯង” ។ មានបដាពាក្យស្លោកនិងផ្ទាំងប៉ាណូធំៗជាច្រើនត្រូវផ្លាស់ប្តូរដើម្បីស្វាគមន៍តំណែងប្រធានាធិបតីថ្មីបានតម្លើងពាសពេញផ្លូវនៃរដ្ឋធានីហ្សាកាតា ជាកន្លែងដែលមានប្រជាជនរាប់ម៉ឺននាក់រស់នៅនិងជួបជុំគ្នាសម្រាប់ពិធីអបអរសាទររួមទាំងភ្ជាប់សុន្ទរកថានិងការសម្តែងតន្ត្រីនៅតាមដងផ្លូវសំខាន់ៗរបស់ទីក្រុងនេះដែរ។ កន្លងទៅលោក Subianto គឺជាគូប្រជែងដ៏យូរណាស់មកហើយរបស់អតីតប្រធានាធិបតី Joko Widodo ដែលមានប្រជាប្រិយភាពដ៏ខ្លាំងដែរ លោកធ្លាប់បប្រឆាំងរូបលោក Subianto សម្រាប់តំណែងប្រធានាធិបតីនេះចំនួន២ដង ហើយបដិសេធមិនទទួលយកការបរាជ័យរបស់លោកទាំងពីរលើកដែរ អំឡុងឆ្នាំ ២០១៤ និង ២០១៩។ ប៉ុន្តែលោក Widodo បានតែងតាំងលោក Subianto ជារដ្ឋមន្រ្តីការពារជាតិ បន្ទាប់ពីរូបលោកបានជាប់ឆ្នោតជាលើកទី២ឡើងវិញ ក្នុងចេតនាបើកផ្លូវដល់រូបលោក Subianto ទៅវិញ។ សម្រាប់សម្ព័ន្ធភាពលោកទាំងពីរគឺល្អប្រសើរ បើទោះបីជាពួកគេស្ថិតក្នុងកិច្ចការងារនយោបាយជាគូប្រជែងនឹងគ្នាក៏ដោយ។ អំឡុងយុទ្ធនាការនេះដែរ លោក Subianto បានឈរឈ្មោះជាអ្នកស្នងតំណែងរបស់ប្រធានាធិបតីដែលកំពុងមានប្រជាប្រិយ ដោយប្តេជ្ញាបន្តគោលនយោបាយសំខាន់ៗនិងត្រូវចុះហត្ថលេខាលើគម្រោងជាច្រើនដូចជាការសាងសង់ទីក្រុងរដ្ឋធានីថ្មីតម្លៃរាប់ពាន់លានដុល្លារ និងការកំណត់លើការនាំចេញវត្ថុធាតុដើមដែលមានបំណងជំរុញឧស្សាហកម្មក្នុងស្រុកឲ្យផុសផុលជាងមុន។ ការគាំទ្ររបស់លោក Widodo ចំពោះលោក Subianto បានធ្វើឲ្យលោកអាចយកឈ្នះសម្លេងឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់កាលពីខែកុម្ភៈ លើការសន្យានៃការបន្តគោលនយោបាយរបស់លោក Widodo រួមចំណែកដែរ។ លោក Subianto បានស្បថចូលកាន់តំណែងជាមួយអនុប្រធានាធិបតីថ្មីរបស់លោកគឺលោក Surakarta Widodo អាយុត្រឹមតែ៣៧ឆ្នាំគឺជាអតីតអភិបាលក្រុង Gibran Rakabuming Raka ។ ហើយលោក Subianto បានជ្រើសរើសលោក Raka ក្នុងតំណែងខ្ពស់ដោយសារលោកក៏ជាកូនប្រុសរបស់លោក Widodo ដែលជាមិត្តរួមដំណែងរបស់លោកដែរ! ហើយរឿងនេះគឺពិតជាធ្វើឲ្យលោក Widodo ពេញចិត្តខ្លាំងចំពោះការសម្រេចចិត្តរបស់លោក Subianto ជាងបេក្ខជននៃអតីតគណបក្សរបស់លោកផ្ទាល់ជាច្រើនរូបទៀត។ អតីតគូប្រជែងរបសើលោកបានក្លាយជាសម្ព័ន្ធមិត្តដ៏តឹងតែងបំផុត ទោះបីជាប្រធានាធិបតីឥណ្ឌូណេស៊ី ដែលជាធម្មតាមិនគាំទ្របេក្ខជនណាក៏ដោយ។ ប៉ុន្តែសម្រាប់លោក Subianto ដែលមិនធ្លាប់កាន់តំណែងជាប់ឆ្នោតនឹងដឹកនាំប្រទេសប្រជុំដែនកោះដ៏ធំសម្បើមនិងចម្រុះផ្នែគសេដ្ឋកិច្ចនេះអាចទទួលបានជ័យជម្នះ ចំពេលមានតម្រូវការជាសកលកើនឡើងខ្លាំងសម្រាប់ធនធានធម្មជាតិរបស់ប្រទេសឥណ្ឌូណេស៊ីដែរ។ ប៉ុន្តែលោកនឹងត្រូវប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចសកល ភាពតានតឹងក្នុងតំបន់នៅអាស៊ី ជម្លោះទឹកដី និងការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិនកាន់តែខ្លាំងឡើងលើសពីប្រធានាធិបតីមុនៗថែមទៀតផង៕សម្រួលអត្ថបទ៖ សុផារិន្ទ