គណៈប្រតិភូរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូសភាប៉ារ៉ែន នៅក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍
គណៈប្រតិភូរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូសភាប៉ារ៉ែន នៅក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍
———————-
ក្នុងជំនួបជាមួយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅក្នុងប្រទេសឡាវ ឯកឧត្តម Ahmed Abdul Wahed Qarata អនុប្រធានទី២ នៃសភាបារ៉ែន បានជម្រាបជូនអំពីបំណងនៃការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអន្តរសភាអាស៊ាន និងបានអរគុណសភាកម្ពុជា ដែលបានគាំទ្រឱ្យសភាបារ៉ែន ចូលរួមជាសភាសង្កេតការណ៍ AIPA។
ឯកឧត្តម Ahmed Abdul Wahed Qarata បានស្នើភាគីកម្ពុជា គាំទ្រគំនិតផ្តួចផ្តើមសន្តិភាពរបស់ព្រះមហាក្សត្របារ៉ែន ក្នុងការរៀបចំសន្និសីទអន្តរជាតិស្តីពីសន្តិភាពនៅមជ្ឈឹមបូព៌ា។
ចំណែក ឯកឧត្តម សួស យ៉ារ៉ា បានអញ្ជើញសភាបារ៉ែន ចូលរួមសម័យប្រជុំពេញអង្គនៃសភា IPTP លើកទី១១ នៅខែវិច្ឆិកា ឆ្នាំ២០២៤ នៅកម្ពុជា និងចូលរួមគាំទ្រដល់ធម្មនុញ្ញសន្តិភាព ដែលជាកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីសន្តិភាពពិភពលោក។
នៅក្នុងជំនួបពិភាក្សាការងារនេះ ភាគីទំាងពីរ បានផ្លាស់ប្តូរយោបល់អំពីការជំរុញការផ្លាស់ប្តូរមិត្តភាព និងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញតិ្ត នៃប្រទេសទាំងពីរឱ្យបានសកម្មឡើង៕