ឯកឧត្ដម ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន ១ខ្នង ស្មើ៥បន្ទប់ និងសមិទ្ធផលនានានៅវិទ្យាល័យ ទ័ពស្រូវ
ខេត្តកំពង់ឆ្នាំង៖ អគារសិក្សាចំនួន១ខ្នង ស្មើ៥បន្ទប់ និងសមិទ្ធផលនានាជាអំណោយរបស់ ព្រះធម្មវនវាសី ចន្ទ មុនី ត្រូវបានសាងសង់ជូនដល់ វិទ្យាល័យទ័ពស្រូវ ដែលស្ថិតនៅភូមិត្រពាំងផ្គាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ជួន ជីវិន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ។
ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការបានផ្តល់អំណោយក្នុងនាម ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានិងលោកជំទាវ ជូនវិទ្យាល័យ ទ័ពស្រូវ រួមមាន ៖
១. សៀវភៅពុម្ពចំនួន ២៥ក្បាល។
២. កំព្យូទ័រ ១គ្រឿង ម៉ាស៊ីនព្រីន១ និងនាឡិការព្យួរលើជញ្ជាំង ចំនួន ៤០គ្រឿង តាមរយៈលោកបណ្ឌិត សេង គីមម៉ាអគ្គនាយកសាលាអន្តរជាតិ ហ្គោ ហ្គោ និងលោកស្រី។
៣. កំព្យូទ័រ ២គ្រឿង តាមរយៈ លោកអ្នកឧកញ៉ាបណ្ឌិត ជា ដាណា អគ្គនាយកសាលា អន្តរជាតិ វេស្ទលែនដ៍ និងលោកជំទាវ។
៤. កំព្យូទ័រ ១គ្រឿង តាមរយៈ ឯកឧត្តមបណ្ឌិត សេង បូណាទីប្រឹក្សាសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា អគ្គនាយកសាលា អន្តរជាតិ ទ្រូវីហ្សិនកម្ពុជានិងលោកជំទាវ៕