ឧត្តមសេនីយ៍ឯក លឹម តុងហួត : សូមបងប្អូនប្រែក្លាយការជជែកអាចាមអារាមពីបញ្ហាគ្រឿងញៀនទៅជាការរាយការណ៍តាម App NoDrug ដើម្បីដោះស្រាយ។

រាជធានីភ្នំពេញ: ឧត្តមសេនីយ៍ឯក លឹម តុងហួតប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ថ្លែងបែបនេះនៅក្នុងឱកាសដែលលោកទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំចូលរួមកម្មវិធីវិទ្យុជាតិកម្ពុជាកាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នេះ។

ឆ្លើយសំណួរប្រជាពលរដ្ឋពីខេត្តមួយម្នាក់មានការកើនឡើងការប្រើប្រាស់គ្រឿងញៀនគួរឲ្យព្រួយបារម្ភ និងម្នាក់ទៀតថាសមត្ថកិច្ចខ្លះមិនហ៊ានបង្ក្រាបដោយសារឩក្រិដ្ឋជនគ្រឿងញៀនមានខ្នងបង្អែកធំ។

ជាការឆ្លើយតបនៅក្នុងការសំណួរនោះឧត្តមសេនីយ៍ឯក លឹម តុងហួត បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ត្រឡប់មករួមគ្នារាយការណ៍តាមApp NoDrug ដើម្បីដោះស្រាយវិញគឺប្រសើរជាជាងការជជែកគ្នាជាចចាមអារាមដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋដូចគ្នា។ការចូលរួមប្រើប្រាស់App NoDrug ដើម្បីរាយការណ៍គឺមានន័យថាបងប្អូនចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាសត្រូវរួមរបស់យើង។

លោកក៏បានបញ្ជាក់ទៀតថារាល់ការរាយការណ៍តាម App NoDrug : https://nodrugsnacd.com/download នេះគឺជាការរាយការណ៍ដោយរក្សាការសម្ងាត់បំផុតគ្មានអ្នកដឹង គ្មានអត្តសញ្ញាណអ្នករាយការណ៍ទេគឺផ្ដល់តែទិន្នន័យករណីនិងទីកន្លែងដែលប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ។