ឯកឧត្តម ប្រាជ្ញ ចន្ទ ដឹកនាំក្រុមការងារចុះពិនិត្យ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមបណ្តាសាលាឃុំ សង្កាត់ មួយចំនួន នៅខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ស្ថិតនៅសាលាឃុំនានា នៅខេត្តកណ្តាល ព្រៃវែង និងខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ។ឯកឧត្តម ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍បញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការពិនិត្យផ្ទៀងផ្ទាល់លើទិន្នន័យរបស់ខ្លួន និងធ្វើការប្តឹងជំទាស់ ឬតវ៉ា បានចំពោះករណី បាត់ឈ្មោះ ទិន្នន័យមិនច្បាស់លាស់ ឬកែតម្រូវព័ត៌មានផ្ទាល់ខ្លួនជាដើម្បី ។សូមជម្រាបជូនថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានការបិទផ្សាយទូទាំងប្រទេស នៅតាមសាលាឃុំ សង្កាត់ ឬទីតាំងណាមួយក្នុងឃុំសង្កាត់ទូទាំងប្រទេស និងក៏អាចពិនិត្យផ្ទៀងផ្ទាល់បានតាមរយៈគេហទំព័រគ.ជ.ប voterlist.nec.gov.kh ឬចូលរកតាមកម្មវិធីទូរសព្ទតាមរយ៖ App NEC KH ៕