មានរឿងអ្វីទៅ! ហេតុអ្វីបានជាហាងអាហារដ៏ល្បី McDonald’s នៅអាម៉េរិកត្រូវគេរកឃើញថាជាប់ពាក់ព័ន្ធនឹងមេរោគ E. coli សម្លាប់មនុស្សម្នាក់ និងជាង៤០នាក់ត្រូវសង្រ្គោះទៅវិញ?
McDonald’s បានធ្វើការងារយ៉ាងយកចិត្តទុកដាក់កាលពីថ្ងៃពុធនេះដើម្បីធានាដល់អតិថិជនរបស់ពួកគេថាអាហារដ្ឋានបែបស្តង់ដាប្រេនអាមេរិករបស់ពួកគេគឺមានសុវត្ថិភាព ខណៈដែលអ្នកស៊ើបអង្កេតសហព័ន្ធបានព្យាយាមបញ្ជាក់ពីមូលហេតុនៃការផ្ទុះឡើងនៃមេរោគ E. coli ដែលបានផ្សារភ្ជាប់ទៅនឹងប្រភពផ្គត់ផ្គង់គ្រឿងផ្សំនំហាំប៊ឺហ្គឺ Quarter Pounder របស់ក្រុមហ៊ុន Fast Food នៅអាម៉េរិក។ McDonald’s ធ្លាប់បានទាញយករូបមន្តគ្រឿងទេសផ្សំពី Quarter Pounders គឹមានពី១ភាគ៥សម្រាប់ហាងអាហារនានានៅសហរដ្ឋអាមេរិក!ហើយកាលពីថ្ងៃអង្គារនេះវាបានក្លាយជាលទ្ធផលនៃការផ្ទុះឡើង ក្រោយការស្រាវជ្រាវពីមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់សហរដ្ឋអាមេរិកបាននិយាយថា មេរោគ E. coli ដែលយកចេញពី Quarter Pounder បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់៤៩នាក់ធ្លាក់ខ្លួនឈឺនៅក្នុងរដ្ឋចំនួន១០របស់សហរដ្ឋអាមេរិក ។ យោងតាម CDC បានឱ្យដឹងទៀតថា ក្នុងនោះមនុស្សម្នាក់បានស្លាប់ និង១០នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ការស៊ើបអង្កេតជាបឋមដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិកបានណែនាំថា ខ្ទឹមបារាំងស្រស់ដែលគេបានយកមកដាក់ឆៅៗនៅលើនំហាំប៊ឺហ្គឺ Quarter Pounder គឺជាប្រភពនៃការចម្លងរោគ E. coli ។ McDonald’s ក៏បានប្រើប្រាស់ខ្ទឹមបារាំងឆៅនេះដាក់នៅលើនំសាច់នំសាំងវិចជាអាហារពេលព្រឹកមួយប្រភេទរបស់ពួកគេដែរ ប៉ុន្តែសាំងវិចនោះមិនមាននៅក្នុងហាងដែលរងផលប៉ះពាល់ដែលគេពិនិត្យឃើញលទ្ធផលនោះទេ។ ប៊ឺហ្គឺផ្សេងទៀតដូចជា Big Mac បានប្រើខ្ទឹមបារាំងឆ្អិន។ McDonald’s បាននិយាយថាខ្លួនកំពុងស្វែងរកអ្នកផ្គត់ផ្គង់ក្នុងតំបន់ថ្មីសម្រាប់ផ្តល់ខ្ទឹមបារាំងស្រស់ដល់ប្រេនរបស់ពួកគេ។ ក្នុងពេលនេះ Quarter Pounders ត្រូវបានដកចេញពីម៉ឺនុយមុខម្ហូបជាច្រើននៅតាមហាងនានាក្នុងរដ្ឋ Colorado, Kansas, Utah, Wyoming និងផ្នែកខ្លះនៃរដ្ឋ Idaho, Iowa, Missouri, Montana, Nebraska, Nevada, New Mexico និង Oklahoma ថែមទៀតផង។ លោក Adriean Madden អាយុ 37 ឆ្នាំបានចេញមកខាងក្រៅហាង McDonald’s ក្នុងទីក្រុង Denver កាលពីថ្ងៃពុធនេះ សម្រាប់ទទួលអាហារសម្រន់ពេលរសៀលរបស់លោក ប៉ុន្តែក្រោយទទួលបានព័ត៌មាននេះ លោកក៏ផ្អាកបរិភោគវា និង តែម្តង។ លោកបាននិយាយទៀតថាលោកនៅមិនទាន់ច្បាស់ពីរបៀបដែលមេរោគ E. coli រីករាលដាល ឬបំពុលអាហារផ្សេងទៀតនៅឡើយទេ ហើយលោកគិតថា McDonald’s គួរតែកាន់តែមានដំណើរការពិនិត្យអាហារឲ្យបានល្អជាងនេះនាពេលអនាគត។ លោក Madden បាននិយាយទៀតថា “បញ្ហានេះវាពិតជាបានប៉ះពាល់ដល់ការសម្រេចចិត្តរបស់ខ្ញុំផង របស់អតិថិជនច្រើនផង ជាមួយនឹងព័ត៌មាននេះនៅហាងអាហារដ៏ល្បីពេញនិយមរបស់ពួកយើង McDonald’s នាពេលអនាគត” ។ ប៉ុន្តែអ្វីដេលគួរឲ្យកត់សំគាល់នោះថ្មីៗនេះ លោក Donal Trump ទើបតែអញ្ជើញទៅធ្វើដោយដៃផ្ទាល់នៅហាង McDonald’s នេះសម្រាប់អាហារខ្ចប់ជូនពលរដ្ឋអាម៉េរិកដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ