មេដឹកនាំប្លុក BRICS ថតរូបជាមហាគ្រួសារនៅរុស្ស៊ីជាមួយនឹងមេដឹកនាំប្រទេស៣៦ផ្សេងទៀតបង្អួតសហរដ្ឋអាមេរិក
មេដឹកនាំ និងមន្ត្រីកំពូលនានាបានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃទី៣នៃកិច្ចប្រជុំកំពូលនៅទីក្រុង Kazan នៅប្រទេសរុស្ស៊ីនិងជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលនៃប្លុក BRICS ដែលមាមសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងដែរ។ កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃនៅទីក្រុង Kazan បានគ្របដណ្តប់លើកកិច្ចការធ្វើឱ្យមានភាពកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ រួមទាំងការអភិវឌ្ឍន៍ជម្រើសនៃប្រព័ន្ធទូទាត់ដែលគ្រប់គ្រងដោយលោកខាងលិច ក៏ដូចជាការដោះស្រាយជម្លោះក្នុងតំបន់ និងការងារផ្លាស់ប្តូរដើម្បីពង្រីកក្រុមប្រទេសប្លុក BRICS ផងដែរ។ សម្ព័ន្ធភាពដំបូងនៃប្លុកនេះរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូងបានពង្រីកដើម្បីចាប់យកសមភាគីអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី អេមីរ៉ាតអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត បន្ថែម។ ចំណែកប្រទេសតួកគី អាហ្សាក់បៃហ្សង់ និងម៉ាឡេស៊ីបាននឹងដាក់ពាក្យសុំចូលជាសមាជិកផ្លូវការរបស់ BRICS ហើយប្រទេសមួយចំនួនទៀតបានបង្ហាញពីចំណាប់អារម្មណ៍ចូលរួមរបស់ពួកគេដែរ។ លើសពីប្រទេសសេដ្ឋកិច្ចធំទាំង៥ កិច្ចប្រជុំកំពូលនេះមានការចូលរួមពីប្រទេសចំនួន ៣៦ ផ្សេងទៀត ដែលទាំងនេះអាចបង្ហាញពីភាពបរាជ័យនៃកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងការធ្វើឱ្យរុស្ស៊ីស្ថិតនៅក្នុងភាពឯកោ ក្រោយពីសកម្មភាពអាម៉េរិកខ្លួនឯង ព្យាយាមគាំទ្រអ៊ុយក្រែន ដែលរុស្ស៊ីចាត់ទុកថាជាកូនមិនស្តាប់បង្គាប់ឳពុកម្តាយ។ វិមានក្រឹមឡាំងបានចាត់ទុកកិច្ចប្រជុំកំពូលនេះថាជា “ព្រឹត្តិការណ៍គោលនយោបាយការបរទេសដ៏ធំបំផុតមិនធ្លាប់មាន” ដោយសហភាពរុស្ស៊ី៕ សម្រួលអត្ថបទ៖ សុផារិន្ទ