រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសម្រេចអ៊ុតកៅស៊ូACថ្មីឡើងវិញ លើកំណាត់តីរៈវិថី ព្រះសុីសុវត្ថិ (១)  ខណ្ឌដូនពេញ ជាយុទ្ធសាស្ត្រចរាចរ និងលើកកំម្ពស់សោភ័ន្ធភាព សណ្តាប់ធ្នាប់ការធ្វើចរាចរណ៌ប្រជាពលរដ្ឋ  តាមបណ្តាល មហាវិថី តីរៈវិថី ផ្លូវនានា ក្នុងរាជធានីភ្នំពេញ

ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ គម្រោងអ៊ុតកៅស៊ូACថ្មី លើកំណាត់តិរៈវិថី ព្រះសុីសុវត្ថិ មាត់ទន្លេ ក្នុងខណ្ឌដូនពេញ ជាយុទ្ធសាស្ត្រទំនាក់ទំនងចរាចរ  និងលើកកំម្ពស់សោភ័ន្ធភាព សណ្តាប់ធ្នាប់ការធ្វើចរាចរណ៌ប្រជាពលរដ្ឋដែលឆ្លងកាត់តាមបណ្តាល ៖១.មហាវិថីព្រះមុនីវង្ស២.មហាវិថីព្រះនរោត្តម ៣.វិថីព្រះអង្គយុគន្ធរ (១៩), វិថី បក្សីចាំក្រុង(៩៤) , វិថី ព្រះអង្គអេង(១៣)៤.តំបន់រង្វង់មូលសម្តេចសង្ឃរាជ ជូន ណាត ៥.តំបន់ព្រះអង្គដងកើ ៦.តំបន់រម្មណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ជាពិសេសតំបន់មុខព្រះបរមរាជារាំង ចតុមុខ ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងលើកកំម្ពស់សោភ័ន្ធភាព  រាជធានីភ្នំពេញយើង។រដ្ឋបាលរាជធានីភ្នំពេញ ជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សូមសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅលើដង ផ្លូវ តីរៈវិថី មហាវិថីធំៗនានាខាងលើ មកដល់តំបន់មានការដ្ឋានកំពុងដំណើរការ សូមបន្តមេត្តាយោគយល់ ដល់ក្រុមការងារនៅពេលបិទផ្លូវទាំងនោះមួយផ្នែកៗ ដែលបង្កការលំបាកក្នុងការធ្វើចរាចរណ៌ ។ ម្យ៉ាងដើម្បីផ្តល់ភាពងាយស្រួលក្នុងរង្វង់ការដ្ឋានបានដំណើការបានលឿន ដូចនេះក្រុមការងារសូមមេត្តាយោគយល់អោយបានច្រើន ដើម្បីអោយបងប្អូនធ្វើដំណើបានស្រួល និងសុវត្តិភាពខ្ពស់ ៕