បច្ច័យសង្កត់ត្រៃចំនួន ជាង៣៩លាន ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកជំទាវ បានវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្តអង្គកំណប់ 

បច្ច័យសង្កត់ត្រៃចំនួន ជាង៣៩លាន ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកជំទាវ បានវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្តអង្គកំណប់  ។ 

នៅក្នុងឱកាសដែលពុទ្ធិបរិស័ទនៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានរួមសាមគ្គីគ្នាជាឯកច្ឆ័ន្ទកសាងឡើងនៅអង្គកឋិនទានទៅតាមកម្លាំងសទ្ធា ដើម្បីវេរប្រគេនព្រះសង្ឃ បន្ទាប់ពីបានគង់ចាំព្រះវស្សា អស់កាលត្រីមាសនៅគ្រប់ទីអារាម  ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស  ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បានផ្ដួចផ្ដើមកសាងនូវអង្គព្រះកឋិនទានដ៏ធំមួយ ប្រកបដោយសទ្ធាដ៏ប្រសើរជ្រះថ្លាក្រៃលែង ចំពោះព្រះពុទ្ធសាសនា ដើម្បីវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់ការត្រីមាសក្នុងព័ទ្ធសីមាវត្តអង្គកំណប់ ស្ថិតនៅក្នុងភូមិស្វាយខខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៤។ 

ឯកឧត្តមឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានមានប្រសាសន៍ថា ការរីកចម្រើនផ្នែកវិស័យពុទ្ធចក្រនិងអាណាចក្រគឺពឹងផ្អែកទៅលើកត្តាសុខសន្តិភាព  និងស្ថេរភាពនយោបាយដែលជាផ្នែកមួយមិនអាចខ្វះបាន ជាក់ស្តែងការជួបជុំប្រារព្ធពិធីដង្ហែអង្គកឋិនទាននៅពេលនេះ និងរាល់សមិទ្ធផលនានាដែលកើតមាននៅក្នុងវត្តអង្គកំណប់ គឺកើតមានបន្ទាប់ពីប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់បន្ថែមថា

ក្នុងររបបប្រល័យពូជសាសន៍ ប៉ុល ពត សេរីភាពផ្នែកជំនឿ និងសាសនាទាំងអស់ ត្រូវបានលុបបំបាត់ចោលទាំងស្រុង រហូតក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានធ្វើឲ្យប្រជាពលរដ្ឋ ដែលនៅសេសសល់ ពីការកាប់សម្លាប់ពីរបបដ៏យង់ខ្នង ទទួលបានសិទ្ធិរស់រានមានជីវិត ហើយមានសេរីភាព ជំនឿ និងសាសនាឡើងវិញ។ ព្រមជាមួយគ្នានេះ ទីវត្តអារាម និងវិហារ សាសនាផ្សេងៗ ក៏ដូចជាសមិទ្ធផលនានា ត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា  រួមទាំងថ្នាក់ដឹកនាំកម្ពុជា ដែលបានលះបង់សាច់ប្រុសឈាមស្រស់ បានរំដោះប្រទេសកម្ពុជាចេញពីរបបប្រុសខ្មៅងងឹតប៉ុលពតនិងបានស្តារប្រទេសឡើងវិញពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យគួរទីមោទនៈ និងត្រូវបានបន្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត  បាននិងកំពុងដឹកនាំប្រទេស ប្រកបដោយ ភាពឈ្លាសវៃ ស្វាហាប់ និងការទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនារបស់ជាតិ ដោយ ថែរក្សាពួនជ្រុំរាល់សមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច សំដៅធ្វើឱ្យកម្ពុជាប្រែក្លាយ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។ 

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពុទ្ធបរិស័ទបន្តចូចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យសាសនា ដោយគោរពសេរីភាពខាងជំនឿ  ចូលរួមលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។ 

បន្ទាប់ពីប្រារព្ធកិច្ចទៅតាមប្រពៃណីព្រះពុទ្ធសាសនារួចមកឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវបានវេរប្រគេនបច្ច័យសង្កត់ត្រៃចំនួនជាង៣៩  លានរៀលដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងវត្តអង្គកំណត់ដើម្បីទុកកសាងសមិទ្ធផលនានានៅក្នុងទីអារាម។

បន្ថែមលើពីនេះឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលី ក៏បានជួយកសាងកុដសម្រាប់ព្រះសង្ឃដែលមានតម្លៃប្រមាណជាង៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិកដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងនគរបាលជាតិ និងលោកជំទាវផងដែរ។